Sunday, June 7, 2009

វាចាខ្ញុំ

អ្វីដែលខ្ញុំចេះ អ្វីដែលខ្ញុំយល់ មិនមែនបានមកពីខួរក្បាលខ្ញុំគិត​ឃើញ១០០ភាគរយនោះទេ ។០.១ទៅ០.២ភាគរយដែលចេញពីគំនិតរបស់ខ្ញុំ។​ក្រៅពីនោះគឺវាបានមកពីការខិតខំប្រឹងប្រែងរបស់មនុស្សរាប់សែនម៉ឺនលានដែល​រស់នៅលើផែនដីមានខួរក្បាលជាមនុស្សដូចយើងដែរ។ រួមចំណែកជាមួយពួកគេ តាមតែអាចធ្វើបានដោយ ព្យាយាម ប្រឹងប្រែង អំណត់អត់ធ្មត់ លើកទឹកចិត្តដល់អ្នកដែល ដែលផ្តល់ចំណេះដឹងដ៏មានប្រយោជន៏ដល់យើងនិងមនុស្សទូរទៅផងដែរ។

​គិតមើលទៅបើមានមនុស្សថ្មីម្នាក់ឬច្រើននាក់ទើបមកដល់ភូមិរបស់យើងគេមិនស្គាល់ផ្លូវ គេក៏សួរយើង​រកផ្លូវទៅទីណាមួយនោះ បើយើងប្រាប់ផ្លូវដល់គេតើយើងមានគិតថា តើមានតែយើងម្នាក់ គត់ដែលស្គាល់ផ្ឡូវនោះដែរទេ? ការខិតខំស្រាវជ្រាវរបស់ខ្ញុំរួមជាមួយបទពិសោធន៏ដែល ធ្លាប់ជួបប្រទះជិត១០ឆ្នាំផ្នែកទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិច​ នៅតែមានកំរិត។

No comments:

Post a Comment