Tuesday, July 21, 2009

វិចារណកថា: វាសនាជាងជួសជុលទូរស័ព្ទទៅជាយ៉ាងណានៅ​​ ពេលអនាគត?

មានមេជាងជាច្រើបានជោគជ័យផ្នែកជួសជុលទូរស័ព្ទដោយសាបង្រៀន
កូន​ ជាងមិនមែនបានមកពីការជួសជុលទូរស័ព្ទទេ។

មានមេជាងខ្លះមានកូនជាងពីរបីបួននាក់រហូតដល់សាមសែសិបនាក់ទៅ
តាមលទ្ធភាពមេជាង។ ដោយសាការចេះអួត​​ ប៉ិនប្រសព្វប្រូរបស់មេជាង
បានទាក់ ទាញឪពុកម្តាយមីងមាបងឬអាណាព្យាបាលឲ្យយកកូនប្អូនក្មួយ
មកផ្ញើរឲ្យរៀន។ ចំណែកតំលៃបង្រៀន(មិនមែនតំលៃរៀនទេ) មាន
៤០០ -៥០០- ៦០០ -៧០០ ដុល្លារក្នុងមួយនាក់ទៅតាមកាលីបគ្រូ។

ហេតុអ្វីបានជាម្នាក់ៗចង់រៀនជួសជុលទូរស័ព្ទ?
បើតាមការគិតរបស់ខ្ញុំមានច្រើនតែសូមយកតែចំណុចពីរបីមកនិយាយ:
១_ហាងលក់ទូរស័ព្ទត្រូវការជាងជួសជុលប្រចាំហាងរបស់ខ្លួន
២_ជាងជួសជុលទូរស័ព្ទស្រួលរកលុយជួនកាលគ្រាន់តែច្របាច់
(កាន់ចុចចុះចុចឡើង)រួចបុកចេញភ្លាម (sic)
៣_ជាងជួសជុលទូរស័ព្ទវាស្រួល​នៅក្នុងម្លប់មិនត្រូវក្តៅដូចជា
ភ្ជួរស្រែ​​​​​ ​​ស្ទូងស្រូវ​​​​​​​ ​ដាំដំណាំ ធាក់ស៊ីក្លូ រត់ម៉ូតូឌុប...(sic)

គេថាជាងទូរទៅគ្មានធ្វើអ្វីក្រៅពី:
ស្ទាប អង្អែល ដោះ ដាក់ចូល ស្រួលណាស់!​

បើខ្ញំជាជាងជួសជុលផ្នែកSoftwareវិញគឺ:
មើលផាវើរ(ថាមពល) ពិនិត្យមើលក្តិត(គូថ)​ក្រែងមិនស្អាតត្រូវ
លាងចេញរួចបុកទាំងមិនដោះខោអាវចេញតែម្តង។
តែបើមិនចូលឬមិនចេញទេត្រូវ ចាប់ដោះ​​ យកខោអាវចេញ
ពិនិត្យប្រដាប់​ខាងក្នុងតើខ្ចីញ៉ិញឬអត់​ តើមានដំបៅ របួស
ប៉ង់ស៊ីម៉ង់ឬអត់ បើមានត្រូវលាងសម្អាត ព្យាបាលរបួសសិន
ចាំបុកសាកមើលម្តងទៀត។
ដើម្បីបុកទៅដោយរលូន​យើងត្រូវការរបស់ចាំបាច់ មិត្តជួយ ថាមពល
និងអនាម័យ​​​ បើមាន plus កាន់តែល្អ។

!!! សូមផ្តាំ​ កុំភ្លេចណា !!!
មុនធ្វើអីៗត្រូវសួរសាម៉ីខ្លួនគេសិនប្រយ័ត្នត្រូវគេប្តឹងឡើងតុលាការ!

ពន្យល់ពាក្យ:
ស្ទាប អង្អែល=ចុចមីនុយរាវចុះរាវឡើង
ដោះ = ដោះខ្ចៅ សម្បក គ្រប គ្រឿង...
ដាក់ចូល=​ចាប់ចូលខ្ចៅ គ្រឿងដែលបានដោះចូលវិញ
ពាក្យសមញ្ញថាបុកគូថ=សរសេរប្រូក្រាមតាមឌុយ(write flash)
ប្រដាប់ខាងក្នុង=គ្រឿង IC, Transister, Regulator, Diode...
របួស ដំបៅ=​ស្នាកស្នាម​ ចូលទឹក មានគេជួសជុលហើយ...
មិត្តជួយ=ប្រអប់ប្រូក្រាមនិងខ្សែបន្ត
ថាមពល=ថ្មត្រូវតែមានភ្លើងយ៉ាងតិច 70%
plus=ឧបករណ៏សម្អាតមាន ជក់ សំលី អាលកុល ប្រេងកាត សាំង

និយាយៗ​​ វាចាកប្រធានដែលនិយាយពីវាសនាជាងទួសជុលទូរស័ព្ទ

មានកូនជាងខ្លះបង់លុយថ្លៃបង្រៀនដល់គ្រូរាប់រយហើយមករៀន
បានតែមួយសប្តាហ៏ឬមួយខែក៏ដាក់មេប្រូចបាត់ស្រមោលមិនឃើញ
មករៀនបន្តក៏មានមានអ្នកខ្លះរៀនជួសជុលទូរស័ព្ទចប់បែរជាទៅ
ប្រកបមុខរបរផ្សេងទៅវិញក៏មាន។​និងមានគ្រូបង្រៀនខ្លះចេះ
បង្អាប់គ្នាថាអ្នកនេះអ្នកនោះបង្រៀមិនកើតអត់ចេះនេះអត់ចេះនោះ
ក៏មានមិនតិចដែរ។
ចេះដឹងអីរឿងគេ មុនចាប់ច្រវាចុះទូកគេបានសម្លឹងត្រើយរួចហើយ
បើជាងជួសជុលច្រើនម្លឹងៗអនាគតទៅជាងទាំងឡាយជួសជុលតែ
ទូរស័ព្ទរបស់ខ្លួនតែប់ណ្ណោះ? អនិច្ចាអីទូរស័ព្ទចេះតែថោកទៅៗ
សេវាជួសជុលស្ទើរស្មើតំលែទិញថ្មីអណ្ចឹងជួសចុលនាំតែបំផ្លាញ
លុយ ពេលវាលាធើអី!

(សូមរង់ចាំអានភាគ២)

1 comment:

  1. ពិតជាវិចារណកថា ដ៌អន្លង់អន្លូចម៉ែន បង សូមមេត្តាឆាប់ post វគ្គពីលឿនៗមកបង,,,,,,,,,,,,,

    សុំពរមួយផងបង សូមបងជួយ Post Basci Electronic ជាភាសាខ្មែរ ដែលទាក់ទាង នឹង ជួសជួលទូរសព្ទដៃ

    អគុណ

    ReplyDelete