Thursday, September 3, 2009
ស្វែងយល់ពីគ្រឿងកំប៉េកកំប៉ុករបស់ជាងជួសជុលទូរស័ព្ទ
នេះជាជ័រស្រល់ដែលភាសាគេហៅថាRosin
ប្រើវាសម្រាប់ជួយឲ្យសំណរត់រលោងល្អ។ ដាក់វាតិចៗជុំវិញ IC ដែលមានជើងច្រើនរួចផ្លុំកំដៅ…
ប្រដាប់ពាក់កដៃដើម្បីប្រឆាំងជាមួយប្រតិកម្មចរន្តផ្សេងៗមកលើឧបករណ៏ដែលយើងកំពុងកាន់។
ហាមពាក់លើប្រដាប់ក្នុងខោ។ភាសាគេហៅថា Anti-static Wrist Strap.ជាងៗនៅស្រុកខ្មែរអត់មានអ្នកណាប្រើទេព្រោះគិតថាមិនមានប្រយោជន៏។តាមពិតធ្លាប់ឮអ្នកខ្លះនិយាយថា “ គ្រាន់តែដោះប្តូរខ្សែ ដូរអេក្រង់វាអត់ចេញភ្លើងតែម្តង… ហេតុការនេះវាកើតមកពីរឿងនេះឯង។ជឿរមិនជឿរហើយទៅ។
តាមរូបនេះទោះមិនប្រាប់ក៏ក្មានអ្នកណាហៅវាថាស្រោមអនាម័យដែរ។វាជាស្រោមដៃ។ពាក់វានៅពេល
យើងពេលចង់ស្រាតម៉ាស៊ីនឲ្យននលគក។ហើយយកដៃទៅចាប់ប្រដាប់ខ្ចីញ៉ិញរបស់វា។បើមិនពាក់វាទេជាមួយដៃដែលជាប់ដោយជាតិញើស ជាតិប្រៃ ជាតិសើម…របស់យើងនឹងធ្វើឲ្យ
ម៉ាស៊ីនច្រេះស្នឹមឆ្លងខូចមិនខាន។តែសំនាងដែរស្រុកខ្មែរមិនបាច់ប្រើក៏មិនអីដែរមិនទើសក្បាលអាណាទេ។ តាមភាសាបរទេសហៅថា Antistatic Glove ESD . ចង់ដឹងច្បាស់សូមDownload ESD videoមើលលេងទៅ។
អត់ដឹងថាភាសាខ្មែរហៅអីទេតែភាសាបរទេសហៅថា Soldering Wick .ប្រើវាសម្រាប់បៀកសំណ(ភាសាសមញ្ញហៅថាសំណ)ដែលមានច្រើនលើ Board កុំឲ្យហៀរលើគ្រឿងផ្សេងទៀត និងងាយស្រួលយកគ្រឿងនោះចេញពី board (សង្ស័យថាអត់យល់ទេមើលទៅ)
ជាស្គុតពិសេសម្យ៉ាងសម្រាប់បិទការពារលើ IC ឬគ្រឿងដែលនៅជុំវិញ IC ដែលយើងចង់ផ្លុំដកចេញឬដាក់ចូល។វាមានឈ្មោះថា Kapton Tape
ជាស្គុតពិសេសម្យ៉ាងសម្រាប់បិទការពារលើ IC ឬគ្រឿងដែលនៅជុំវិញ IC ដែលយើងចង់ផ្លុំដកចេញឬដាក់ចូល។ច្រើនប្រើជាមួយ IR Station. ប្រើវាជំនួស Kapton Tape ក៏បាន។
Liquid Flux for Lead Free Soldering: មិនដឹងភាសាខ្មែរហៅអ្វីទេ
វាខុសពីជ័រស្រល់ត្រង់ថា វាជាវត្ថុរាវ គេច្រើនប្រើវាលាបលើជើង IC ពេលផ្លុំកំដៅ វាញែកសំណមិនឲ្យឆ្លងនិងកាត់ស្នឹមចេញធ្វើឲ្យជើង IC ភ្លឺរលោងផងដែរ។
តើនេះវាជាសំណមែនទេ?បើដឹងហើយសួរធើអី?
តាមពិតពីមុនមកគេប្រើសំណដើម្បីផ្សាគ្រឿងអេឡិចត្រូនិចលើ Board។តែសម័យទំនើបគេឈប់ប្រើសំណទៀតហើយ។គឺផ្សំឡើងពីសំលោហដែលមិនមានអុកស៊ីតកម្ម
(កាលនោះជនជាតិអេស្ប៉ាញបង្រៀនចេះអង្លេសតិចពេកស្តាប់អត់បានថាផ្សំពីអី គ្រាន់តែចាំថាគេហៅ Lead-Free )
Lead Free មានន័យថាអត់មានសារធាតុសំណ។ Lead Free ទោះត្រូវខ្យល់ឬសំនើមក៏មិនមានស្នឹមដែរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment