Wednesday, March 24, 2010

សម្រាប់អ្នកចង់បញ្ចុះទម្ងន់ប្រាកដជាពេញចិត្ត

ក្រុមហ៊ុនយើងខ្ញុំមានជំនាញខាងបញ្ចុះទម្ងន់
បែបពិសេសនិងបច្ចេកវិទ្យាទំនើបបំផុត
តាមវិធីសាស្ត្រដែលមិនប៉ះពាល់ដល់សុខភាព។

បើមានបងប្អូនណាធាត់លើសកំណត់ហើយ
ចង់បញ្ចុះទម្ងន់សូមអញ្ជើញមកសាកល្បង
ប្រាកដជាមិនខុសបំណងឡើយ។…
***
មានបុរសម្នាក់ធុញថប់នឹងការធាត់ហួសកំណត់,
ពេលបានឮការផ្សព្វផ្សាយនេះមានការត្រេកអរណាស់
បានសម្រេចចិត្តទៅចុះឈ្មោះសាកល្បង។

លក្ខ័ណរបស់ក្រុមហ៊ុនសម្រាប់អតិថិជន:
1-ចុះឈ្មោះត្រូវបង់ប្រាក់ជាមុន
2-ការព្យាបាលសាកល្បងប្រព្រឹត្តទៅរយពេលមួយសប្តាហ៏
3-មិនត្រូវឈប់មុនកំណត់ព្រោះនាំឲ្យទម្ងន់ធាត់លើសដើម
4-ការព្យាបាលមានបីប្រភេទសូមជ្រើសយកប្រភេទណាមួយ:
4-1-ការព្យាបាលប្រភេទធម្មតាដោយយឺតៗថ្លៃ៥០ដុល្លារក្នុងមួយសប្តាហ៏
4-2- ការព្យាបាលប្រភេទមធ្យមបញ្ចុះទម្ងន់លឿនជាងខទី១បន្តិចថ្លៃ១០០ដុល្លារក្នុងមួយសប្តាហ៏
4-3- ការព្យាបាលប្រភេទខ្ពស់ប្រសិទ្ធភាពខ្ពស់(បញ្ចុះទម្ង់បានរហ័ស) ថ្លៃ១៥០ដុល្លារក្នុងមួយសប្តាហ៏
5-ក្នុងកំលុងពេលព្យាបាលប្រភេទ ទី1 អាចប្តូរទៅយក
ទី2ឬទី3បានតែមិនអាចប្តូរត្រលប់ថយក្រោយវិញបានទេ។
ក្រោយពីយល់គោលការណ៏និងលក្ខ័ណ្ឌរបស់ក្រុមហ៊ុនហើយ
បុរសនោះសម្រេចចិត្តជ្រើសយកប្រភេទទីមួយសាកល្បងសិន។
ព្រឹកទីមួយអ្នកចាត់ការបានប្រាប់ឲ្យទៅជួបកញ្ញាដ៏ស្រស់ស្អាត
ម្នាក់ស្លៀកពាក់សិកស៊ីបញ្ចេញសាច់ដ៏សខ្ចីល្ហក់បង្អួតសម្រស់
ដាក់បុរសនោះធ្វើឲ្យគាត់ស្ទើរតែទ្រាំមិនបានចង់តែស្ទុះទៅចាប់នាង
ពេលនាងបានប្រាប់បុរសនោះថា
”បង!បើបងដេញទាន់ចាប់អូនបាន, អូននឹងក្លាយជារបស់បងហើយ “
ដោយលង់នឹងសម្រស់នាងស្ទើរតែទ្រាំមិនបានបុរសនោះស្ទុះរត់
ដេញតាមចាប់នាង, តែប្រឹងយ៉ាងណាក៏មិនទាន់ព្រោះនាងមានការហ្វឹកហ្វឺនរួចហើយ។
ទីបំផុតបុរសនោះសុំចុះចាញ់នាង
ឯកញ្ញានោះមិនឲ្យបុរសនោះខកបំនងក៏បន្តោយឲ្យបុរសនោះ
(ធ្វើអីអញ្ចេះ?អ្នកសរសេរសុំផឹកទឹកមួយកែវសិន)

អូហូ!ដើម្បីជាការលើកទឹកចិត្តគឺឲ្យថើបមួយ!
ពេលត្រលប់ទៅផ្ទះវិញបុរសនោះមានអារម្មណ៏ស្រស់ថ្លាខុសពីធម្មតា
ដូចជាមានការសប្បាយចិត្តចម្លែក, រួចគិតថាក្នុងចិត្តថា
“យីអើ! ប្រភេទទីមួយស្រីស្អាតដល់ម្លឹង! ចុះទម្រាំប្រភេទទី២ទៀតតើស្ងាតយ៉ាងណាទៅហ្ន! ចុះទីបី?”
លុះស្អែលឡើងបុរសនោះមិនបានបន្តរការងារចាស់ទេតែបានទៅសុំក្រុមហ៊ុនប្តូរយកប្រភេទទី២វិញ
ក្រោយពីបង់ប្រាក់បន្ថែមរួចអ្នកចាត់ការក្រុមហ៊ុនឲ្យរង់ចាំកន្លែងមុន។
មិនយូរប៉ុន្មានលេចមុខកញ្ញាម្នាក់ទៀតដែលមានសម្រស់លើស បវរ កញ្ញា ស្លៀកពាក់សិចស៊ីជាងកញ្ញាលើកមុនទៅទៀត។
រីឯរបៀបរបបនិងលក្ខ័ណ្ឌគឺដូចមុនដែល។
ចុងក្រោយ, ដើម្បីជាការលើកទឹកចិត្តគឺកញ្ញាទី២ឲ្យបុរសនោះថើបមួយដូចគ្នា!
ដោយមិនអស់ចិត្តពេលត្រលប់មកផ្ទះវិញនិយាយម្នាក់ឯងថា
”ពិតជាដូចគិតមែនទីមួយស្អាត, ទី២ស្អាតលើសទី១ចុះទម្រាំទីបី? ប្រាកដជាអេមអស់ទាស់តែម្តង!?!?!? “
ព្រឹកនេះបុរសនោះមកដល់ក្រុមហ៊ុនទាំងព្រលឹមអុរចូលបន្ទប់អ្នកចាត់ការរបស់ក្រុមហ៊ុន
សុំ Change Option ពីប្រភេទទី២ទៅប្រភេទទីបីវិញ
អ្នកចាត់ការមើលមុខបុរសនោះទាំងញញឹមរួចនិយាយ
“ OK, ខ្ញុំប្តូរជូនតាមបំណងលោកបានលោកបានមិនជារវ៉ីទេ!”
ក្រោយពីបង់ប្រាក់បន្ថែមរួចអ្នកចាត់ការក៏ឲ្យគាត់រង់ចាំនៅបន្ទប់ដដែល
កំពុងតែរង់ចាំក្នុងបន្ទប់បុរសគិតថា
“ឱទេពអប្សរចុះពីឋានសួគាលៃបងអើយ បងចាំអូនយូរហើយ ល្មមដល់ពេលអូនបង្ហាញភក្ត្រាផូរផង់របស់អូនដល់បងហើយ អីក៏យូរម្លេះ?”
ម្តងនេះរង់ចាំយូរខុសសព្វដង…កន្លះម៉ោងក្រោយមកឮសម្លេងគោះទ្វារ តុកៗ!
ភ្ញាក់ឲ្យព្រើត! ដៃទាំងពីរក្តាប់ជាគ្នារួចយកមកផ្ទប់ប្រដាប់ខាងក្រោមរួចនិយាយថា
“មកហើយៗ! អ៊ូយ!មិនដឹងសអាតយ៉ាងណាទេនៀក?”…
ស្រាប់ទាញទ្វារបើកក៏ឃើញអាខ្ទឺយពាក់អាវនារីដាក់ប៉េងប៉ោងពីរនៅដើមទ្រូង
បុរសរកកលនឹងសន្លប់តែអាចទប់ស្មារតីបាន។នាងខ្ទឺយPD ដើរចូលមករួចនិយាយថា
“បងសម្លាញ់! បងជារបស់អូនហើយ! ឲ្យអូនសុំថើបមួយមក! ”
ឮប៉ុណ្ណេះបុរសនោះដាក់មេប្រូច
នាងខ្តឺយក៏រត់តាមបុរសនោះរហូតដល់បុរសនោះទៅមុខលែងរួច
ក៏ឈប់ទាំងដង្ហក់និយាយទៅកាន់នាងខ្តឺយថាខ្ញុំចាញ់នាងហើយ
នាងថើបខ្ញុំមកចុះ! ។ ដើម្បីជាការលើកទឹកចិត្តនាងខ្តឺយក៏ដើរចូលថើបមួយ!
បុរសលាន់មាត់ថា !!!អញថាអេមៗមែន!!!
បើតាមកុងត្រា បុរសនោះទើបតែមកទទួលការចញ្ចុះទម្ងន់បាន៣ថ្ងៃប៉ុណ្ណោះ
ចុះសល់៤ថ្ងៃទៀតគិតយ៉ាងម៉េច? មានតែទ្រាំតាមកម្មទៅឬ?!!!!!

សូបផ្តាំបុរសទាំងឡាយបើចង់ទៅហាងរបស់នោះត្រូវជ្រើយកប្រភេទទី២ដូចខ្ញុំដែរ
ព្រោះអ្នកទី២ស្អាតលើសបវរកញ្ញាទៅហើយតើទៅរកទេពអប្សរសួគ៌ាឯណាទៅទៀត?
តែបើអ្នកមានប្រពន្ធប្រយ័ត្នប្រពន្ធតាមដឹងញ៉ឺងស្លឹកត្រចៀកខ្មាស់គេណា
" ចប់ហោង "

No comments:

Post a Comment