សង្ខេបរឿង:
មានថ្ងៃមួយនាងក្រមុំម្នាក់បានដើរលក់ក្រមានៅទីក្រុង
ដោយរវល់តែលក់ដាច់ភ្លេចខ្លួន, យប់ក៏មកដល់,
ចង់ត្រលប់ទៅផ្ទះវិញក៏មិនទាន់ដែរមានតែ សម្រេចចិត្តចូលសុំស្នាក់អាស្រ័យ
មួយ យប់នៅផ្ទះមួយក្បែនោះ។
ដោយម្ចាស់ផ្ទះនោះមានប្តីជាមេទាហាន
មិនមានបញ្ហាទេហើយមានសុវត្តិភាពទៀតផង។ ប្រពន្ធក៏ពោលថា
”មិនអីទេព្រោះមានរានខាងមុខទំនេរតើ! សម្រាកមួយ យប់ទីនេះសិនហើយ “ ។
ឯលោកប្តីក៏ងក់ក្បាលយល់ព្រមដែរតែតាមបែបលាក់លៀមអ្វីមួយ
រួចចាកចេញទៅហៅកូនទាហានប៉ាវស៊ីផឹកធ្វើប្រងើយ។
ពួកកូនទាហានងឿងឆ្ងល់ក៏សួរ:
- កូនទាហាន: លោកនាយឈ្នះភ្នាល់បាល់ពីយប់មិញឬទើបប៉ាវពួកខ្ញុំស៊ីផឹកបែបនេះ?
- មេទាហាន: អត់ទេ, តែនឹងជួបរឿងអស្ចារ្យជាងភ្នាល់បាល់ឈ្នះទៅទៀត!នៅយប់នេះឯង!
- កូនទាហាន: រឿងអស្ចារ្យអ្វីទៅលោកនាយ?
- មេទាហាន: ឯងចាំតែមើលទៅ! “យប់នេះ អញថា អេម! គឺ អេម ហើយ!”
កូនទាហាននៅតែអាថ៌កំបាំងអត់ហ៊ានដេញដោលសួរមេ តទៅទៀតទេរង់ចាំដល់ស្អែកចាំសួរ។
ថ្លែងពីប្រពន្ធមេទាហាន និងនាងក្រមុំដែលនៅផ្ទះជាមួយ ឯណោះវិញ, ដោយចាំប្តីយូរពេក,
បានចេញពីបន្ទប់មកអង្គុយសួរនាងក្រមុំពីនេះពីនោះរហូតយប់ជ្រៅនៅតែមិនឃើញលោកប្តីត្រលប់មកផ្ទះវិញ
ក៏គិតថានាងជាស្រីហើយនៅក្រមុំទៀតអោយដេកខាងក្រៅដូចនេះតិចមិនស្រួលមានអ្នកណាចង់ធ្វើបាបទៅ!?
គិតឃើញដូចនេះក៏ហៅនាងអោយចូលដេកបន្ទប់ក្នុង។ ឯខ្លួនចេញមកដេកខាងក្រៅវិញ។
យប់យន់កាន់តែរាត្រីបានមកដល់,
ម៉ោងប្រហែលជាមួយរំលងអាទ្រាធលោកប្តីក៏ត្រលប់មកផ្ទះវិញ។ដោយមានគំរោងទុកមុនគាត់អត់ចូលទៅដេកក្នុងបន្ទប់ជា
មួយប្រពន្ធទេគឺចូលដេកក្នុងមុងរបស់នាងក្រមុំខាងក្រៅដើម្បីក្រេបទឹកឃ្មុំព្រះអាទិត្យ។
យប់នេះគាត់ធ្វើការប្រាំដងនៅមិនអស់ចិត្តទៀត។
ប្រពន្ធចេះតែសំងំអោយប្តីទៅតែក្នុងចិត្តចេះតែគិតឆ្ងល់ថាហេតុអ្វីប្តីអញយប់នេះខ្លាំងម្លេះ?!?!?!,
លោកប្តីច្រើនដងពេកអស់កំលាំងក៏ដេកអោបនាងក្រមុំប្រពន្ធទល់ភ្លឺទៅ! លុះព្រឹកឡើងប្រពន្ធក៏សូរប្តីថា-
ឯងយប់មិញញ៉ាំអី ក៏ខ្លាំងម្លេះ?
លោកប្តីក៏ដឹងថានាងក្រមុំដែលខ្លួនបានធ្វើប្រតិបត្តិការសិកយប់មិញបែរជាប្រពន្ធរបស់ខ្លួនទៅវិញក៏លាន់មាត់ដោយមិនដឹងខ្លួ
ថា អញថាអេមគឺវាអេមហើយ! រីឯប្រពន្ធចេះតែឆ្ងល់, ម៉េចប្តីអញនិយាយអញ្ចឹង?!
ប្តីក្តៅក្រហាយពេកមុជទឹកចេញទៅបន្ទាយទាំងព្រលឹមអុរ,
ដល់បន្ទាយ, ដោយឃើញអារម្មណ៏មេមិនល្អ,
កូនទាហានអត់ហ៊ានសួរដេញដោលរឿងដែលអេមយប់មិញទេលុះថ្ងៃបន្តិចក៏ដាច់ចិត្តសួរថា:
- កូនទាហាន: លោកនាយ យប់មិញអេមទេ?
- មេទាហាន: អញថាអេមគឺវាអេមហើយ!!!
- កូនទាហាន:?!?! ?!?! ?!?! ?!?! ?!?! ?!?!
ចប់
គ្រាន់តែជារឿងប្រឌិត កំសាន្តលេង មិនមែនជាការពិតទេ
No comments:
Post a Comment