Tuesday, May 26, 2009

BB5 Contact Retailer & Locked For All Provider & RPL WRITE




*********************************************************
មិនមានមធ្យោបាយ ឬវិធីសាស្ត្រ ឥតខ្ចោះណាមួយដើម្បីដោះស្រាយបញ្ហានេះទេ តែខាងក្រោមនេះ ប្រហែលជាអាចផ្តល់ នូវ​ដំណោះស្រាយ...

ការចេញContact Retailer ក្នុងBB5 និងការខូច SP Area និង​ការសរសេរ RPL ទៅក្នុងទូរស័ព្ទបញ្ហា​ខ្លះៗអ្នកគួរដឹងមុនពេលធ្វើការជួសជុល:

1-តើទូរស័ព្ទខូច IMEI​ឬអត់?
ដូចជា IMEI​​ 123456789012345

2-តើទូរស័ព្ទខូច SP Area ឬអត់?​
ដូចជា​ Config key -FFFFFFFFFFFFFF & PROVIDER - unknown

ឧទាហណ៏១:
CONFIG KEY: 0000000000000000
PROVIDER KEY: 0000000000000000
Provider: Unknown provider
Key Code count: 0, FBUS Code count: 0

ឧទាហណ៏២:

CONFIG KEY: FFFFFFFFFFFFFFFFF
PROVIDER KEY: 0000000000000000
Provider: Unknown provider
Key Code count: 0, FBUS Code count: 0

បើមិនបានជួសជុលផ្នែកនេះទេមិនត្រូវប៉ះពាល់ផ្នែកណាផ្សេងទៀតទេ។

បើអ្នកជួបបញ្ហាណាមួយក្នុងចំណោម​បញ្ហាទាំងពីរខាងលើ មាន័យថាទូរស័ព្ទរបស់អ្នកចេញ​ CONTACT SERVICE ឬ មិន​ LOCKED ជាមួយ PROVIDERS ​ទាំងអស់។

មុខងារ SIMLOCK REPAIR ឬ​ SL REPAIR វាគ្រាន់តែជួយជួសជុល​ Field 308​​ ឯ WATCH DOG TIMER វានៅមានសកម្មភាពដូច្នេះទូរស័ព្ទនឹងរលត់នៅ២ទៅ៣នាទីក្រោយមក។

មធ្យោបាយដ៏ល្អបំផុតនោះគឺ CALCULATE RPL ពី​ ASK​​ រួចសរសេរវាចូលទៅទុរស័ព្ទនោះ។

3-ជាមួយ Service Option អ្នកអាចធ្វើ Bb Self Tests ដូចជា:
Security Test
Simlock Test

4-តើធ្វើយ៉ាងណាបើ IMEI ​ខូច ?
ចំលើយ(ក) -មធ្យោបាយងាយនិងសមញ្ញបើយើងមិនមាន Backup ត្រូវតែ Calculate Bb5 Ask ទៅជា Rpl
ចំលើយ-(ខ) -សាកល្បង Downgrade រួចពិនិត្យមើលបើ IMEI And Sp Area បើនៅដដែល​ត្រូវធ្វើតាម -(ក)

5 -ធ្វើយ៉ាងម៉េចបើ Sp Area​ Configkey –FFFFFFFFFFFFF & PROVIDER – unknown​ ?
ចំលើយ-(ក)-បើយើងបាន Backup Pm 308(Eeprom ក្នុង Hex 134)គ្រាន់តែ Restore វារួចដាក់ថ្មបើកសាកមើល
ចំលើយ-(ខ)--បើមិនមាន Backup ធ្វើតាម ចំលើយ-4(ក)-

6-បើមាន Rpl Backup និងមិនមាន Pm Backup គួរធ្វើយ៉ាងម៉េច?
ចំលើយ- Backup Rpl គឺសម្រាប់តែ Repair ឬ Restore Certificate។​ ក្នុងនេះយើងអាច Restore IMEI របស់ទូរស័ព្ទ តែមិនអាច Restore SpArea​ Configkey–FFFFFFFFFFFFF និង PROVIDER-​unknown បានទេ។

7-បើមាន Pm Backup និងមិនមាន Rpl Backup គួរធ្វើយ៉ាងម៉េច?
ចំលើយ-អ្នកអាច Restore ឬ Repair Sp Area​ ប៉ុន្តែមិនអាច Restore ឬ Repair Phone IMEI​(Certificate)ជាមួយ PM បានទេគឺអ្នកត្រូវការ Rpl Backup ឬ CALCULATED RPL

8-តើអាចប្រើ USB Restore Rpl បានទេ?
ចំលើយ-អ្នកមិនអាច Restore Rpl (Certificate) ជាមួយខ្សែ USB បានទេព្រោះវាដំណើរការជាមួយ Flash Mode

9-តើត្រូវធ្វើយ៉ាងម៉េចទៀតបើសរសេរ RPL ហើយនៅតែចេញ Contact Retailer?
ចំលើយ( ក) -ស្ទើរតែគ្រប់ទូរស័ព្ទ BB5 ទាំងអស់បន្ទាប់ពីសរេសរ Rpl (Certificate) ហើយត្រូវតែសរសេរឡើងវិញ នូវ Pm Field [1] និង [309]។ ​ដើម្បីសរសេរ Pm Field [1] និង [309] នេះបានអ្នកត្រូវការ SX4 ជាមួយប្រអប់ណាមួយដែល Supported Tools។
ត្រូវធ្វើវាអោយរហ័ស មិនត្រូវ Restart ឬ បិទទូរស័ព្ទ​មុនសរសេរ Full PM file នោះទេ (​ Full PM file ត្រូវតែគ្នាន Field [134])
ចំលើយ (ខ) -ទូរស័ព្ទភាគច្រើនអាចជូសជុលបានដោយ Downgrade =>សរសេរ Rpl =>SX4 សរសេរ Pm
ដូចគ្នាដែរបើនៅតែគ្មានដំណោះស្រាយត្រូវ Update វាឡើងវិញរួចដាក់ថ្មសាកតើអាចសង្គ្រោះទេ ?

10-​តើអាចមាន PM នេះតាមរបៀបណា?
ចំលើយ (ក) Read PM ចេញពីទូរស័ព្ទដែលដំណើរការធម្មតា Field [1 ដល់ 512]​​ save ទុកក្នុងកុំព្យុទ័រ។ បើកវាជាមួយ Notepad​ រកមើល និង លុបចោល Field​​ [308]​​ រួច Save ម្តងទៀត។ ឥឡូវយើងអាចប្រើវាបានហើយ។
ចូរចាំថា បើសិនជាយើងភ្លេចលុបចេញ field [308]ពី PM file ​ វានឹងខូច Sp Area​ បន្ទាប់ពីយើងយក PM នេះមកសរសេរចូលទូរស័ព្ទផ្សេងពីវា។
អ្នកអាច Read តែ Pm Field - [1] And Field - [309] ក៏បានដែរ។

11-​តើអាចប្រើ PM Firmware ខុសៗគ្នាជាមួយ Firmware ខុសៗគ្នាបានទេ?
ចំលើយ-ទូរស័ព្ទខ្លះមាន​ Security Check សម្រាប់ Rf Value ។ ដូច្នេះអ្នកអាចសាកមើល បើមិនដំណើរការ, តំរូវអោយរក Version Pm ដែលដូចគ្នា។

12-ហេតុអ្វីបានជានៅតែមាន​ Problem Contact Retailer?
ចំលើយ(ក)​ធ្វើ Self Test ហើយពិនិត្យមើល St Security Test តើ Failed​ ឬអត់?​ បើ Failed ត្រូវធ្វើឡើងវិញ
តែបើមិន Failed​​​ ចូរអាន (ខ)និង(គ) ខាងក្រោម:
ចំលើយ(ខ)​​-បើ Self Test Pass, ធ្វើ Factory Default រួចធ្វើ File System Format
ចំលើយ(គ)​​-ដូចដែលយើងបានគិតវាអាចមានបញ្ហាជាមួយ Hardware. ដូច្នេះពិនិត្យមើល Hardware។ចំពោះគំនិតខ្ញុំវាអាចទាក់ទងជាមួយ​ [Retu Ic]
ចំលើយ(ឃ)​​- Bandlock data​ ក៏អាចបង្កអោយមាន contact service.ជាឧទាហរណ៏ បើយើងមាន​ 5310 contact service​ ហើយយើងមានប្រអប់ universal box , Read cert រួចឆែកវាក្នុង​"CCC_DATA_x" Data នេះ Hold Bandlock ដូចដែលយើងបានឃើញក្នុង POINT 25 .ដូច្នេះយើត្រូវតែ​សរសេរ bandlock data rpl​ សម្រាប់ម៉ូដែលនេះរួចតេស្ត ។ ទូរស័ព្ទគួរតែដំណើការហើយ​។

13-តើធ្វើយ់ាងម៉េចបើយើងជួប Can't Decode នូវ​ Rpl Write ឬ Corrupted
ចំលើយ- មធ្យោបាយដ៏ល្អនោះគឺទាក់ទងទៅអ្នកដែលផ្តល់ Rpl ​មកអោយយើង។

14-អ្វីទៅ​ជា SX4 ?
ចំលើយ-​វាជា កាដ(Card) របស់ Nokia​​ ដែលដំណើរការជាមួយ​ Fps10 Fps8​ ដើម្បីបង្កើត RPLS​ រួចត្រួតពិនិត្យលេខសម្ងាត់អោយទូរស័ព្ទ Nokia ។

15- ហេតុអ្វីយើត្រូវការ​ SX4?
ចំលើយ-ដើម្បីសរសេរ/ប្តូរក្នុង PM(Eeprom) Sections Fields. SX4 រកលេខសម្ងាត់អោយទូរស័ព្ទព្រោះ Nokia មាន​ PM(Eeprom) ដែលការពារដោយលេខសម្ងាត់ត្រង់ Field [1] និង [309]
បើយើងចង់សរសេរត្រង់ Filed​ នេះ​​ ​យើងត្រូវតែប្រើ​ ​​​ SX4

16-ហេតុអ្វីបានជាទូរស័ព្ទខ្លះ សរសេរ​ Rpl ហើយនៅតែខូច​ Sp Area?
ចំលើយ-ជាការងាយតើយើងអង្កេតមើល IMEI ​របស់ទូរស័ព្ទប្រក្រតីឡើងវិញឬអត់។
-បើវាខូចត្រូវសរសេរ RPL ហើយដាក់ថ្មបើកសាកមើល។​
-បើវាមិនខូច, ​​​ ដើម្បីបញ្ជូន​ Sp Area​ យើងត្រូវការ​ Local Mode ឬ Test Mode ព្រោះទូរស័ព្ទមិនទទួល Sp Area ក្នុង Normal Mode​ ទេ។

17- អ្វីទៅដែលជាបុព្វហេតុនាំអោយយើងប្រើ​ RPL
ចំលើយ-មានហេតុផលជាច្រើនដែលនាំអោយយើងប្រើ​ RPL:
[1]ដើម្បីជួសជុល Config key = FFFFFFFFFFFFFFF
[2] ដើម្បីជួសជុល Provider = ចេញសញ្ញាផ្សេងៗ ឬ លេខ ឬ បង្ហាញ Unknowed
[3] ដើម្បីជួសជុល ទូរស័ព្ទមាន IMEI =123456789012345.
[4] ដើម្បីជួសជុល Contact Retailer ព្រោះវាខូច Field[1] និង Field [309]
​[5] ដើម្បីជួសជុល Finished Counter Keypad Counter = 3/3 Fbus Counter = 10/10

18- ធ្វើម្តេចទើបដឹងថា Rpl នោះជាប់ Locked ឬ Unlocked ​ក្រោយពេលសរសេរចូលទូរស័ព្ទ?
ចំលើយ-មានមធ្យោបាយពីរ
[1]សរសេរ Rpl នឹងឃើញ See Lock Area
[2]ការពិតមួយ។ សួរជាមួយ​​ក្រុមហ៊ុន​ Nokia អោយគេឆែកអំពីការធានាមុនពេលសរសេរ Rpl.

19 ធ្វើម្តេចអោយទូរស័ព្ទចេញ Local Mode ឬ Test Mode ជាមួយខ្សែ Fbus ?.
ចំ-យើងត្រូវកែខ្សែដូចនេះ

20 -អ្វីទៅជា Local Mode & Test Mode? តើ BB5 មានប៉ុន្មាន Mode?
ចំ- កាលពីមុន Nokia​​ ដូចជា dct3 dct4 wd2 Tiku មានតែ៣ម៉ូដគឺ:
normal mode, Local mode និង​​​​​ test mode, ប៉ុន្តែ BB5 មាន៤ម៉ូដគឺ:
-normal mode​ ទូរស័ព្ទក្នុងលក្ខ័ណ្ឌធម្មតាដូចជាការដាក់ថ្មបើក ឬ កំពុងហៅជាដើម។
-local mode​​​​ ​​​ សម្រាប់​ Read & Write PM (eeprom) របស់ទូរស័ព្ទ, File System Format ជាដើម។
-test mode សម្រាប់​ File System Removing ដូចជា Factory Defaults ក៏អាច Read & Write PM (eeprom) របស់ទូរស័ព្ទជាមួយ test mode ដែរ។
-RF inactive​ ​​​ វាកើតមាននៅពេលបើកទូរស័ព្ទដូច normal mode តែ RF= Network មិនដំណើរការ ។ ហៅថា Offline Mode​ មិនមានសេវា។

បើមិនមាន Local Mode និង Test Mode​ យើងមិនអាច read info, edit​ pm , security code, file system format, factory setting default …បានទេ។
(ចប់បណ្តោះអាសន្ត)