Saturday, August 29, 2009

ស្វែងយល់ពីសៀគ្វីរបស់ទូរស័ព្ទ

ក្នុងទួរស័ព្ទចល័តទាំងមូលមានបីចំនែកធំៗគឺ:
ប្លុកភ្លើង
ប្លុកវិទ្យុ
ប្លុកកុំព្យុទ័រ
1)ប្លុកភ្លើងវាមានតួរនាទីជាអ្នកចែកចាយភ្លើងនិងសាកថ្ម។
1-1)វាជាអ្នកចែកចាយចរន្ត:
វាមាន IC ភ្លើង ដែលទទួលចរន្ត 3.6V ពីថ្មរួចធ្វើនិយតកម្ម(Regulates) ចរន្តរួចចែកទៅឲ្យគ្រឿងផ្សេងទៀតនៃសៀគ្វីក្នុងក្នុងទូរស័ព្ទ។
ដោយធ្វើតាមបច្ចេកទេសរបស់ពួកគេ ក្នុងទូរស័ព្ទខ្លះមានប្រើ
“RF Power Amplifier” ដែលអា ដែលអាចបង្កើតចរន្តបានខ្ពស់ជាងចរន្ត
ដែលទទួលពីថ្ម។ឧទាហរណ៏ 4.7V ឬ 5.6V...IC ភ្លើងជាមួយដុំត្រង់ស្វូ
(Boaster Coil) ត្រូវបានប្រើដើម្បីតម្លើងវ៉ុលចរន្ត។ដូចនេះយើងអាច
និយាយបានថា Power IC ប្រើដើម្បីផ្តល់ចរន្តភ្លើងទៅសៀគ្វីផ្សេងៗតាមដែលគ្រឿងរបស់សឿគ្វីនោះត្រូវការ។
អាចបង្កើតវ៉ុលខ្ពស់ឬទាបជាងវ៉ុលដែលយកពីថ្ម។
1-2) ផ្នែកសាកថ្ម:
ប្លុកសាកថ្មតែងបង្កើតឡើងពី ហ្វុយហ្ស៊ីប ដុំត្រង់ស្វូរ(coil) យ៉ូដការពា កុងដង់ចំរោះ និង​​ I​Cសាករួមជាមួយ​គ្រឿងបំបាតប៉ារាស៊ីតផ្សេងទៀត។វាជួយឲ្យថ្មសាកដំណើរការបានល្អនៅពេលយើងត្រូវសាក។ វាមានICត្រួតពិនិត្យពេលវាសាក ថ្មពេញវាផ្តាច់ចរន្តភ្លើងពីថ្មដោយស្វ័យប្រវត្ត។
2) ផ្នែកវីទ្យុ:
គោលសំខាន់នៃវិទ្យុមានមុខងារបួនផ្នែកធំៗ
Band Switching
RF Power Amplification
Transmitter (TX)
Receiver (RX)

Band Switching(កុងតាក់សម្រាប់ប្តូរបង់):
ទូរស័ព្ទនៅក្នុងសម័យទំនើប បច្ចេកទេសទូរគមនាគមន៏, ប្រេកង់របស់ទូរស័ព្ទមានច្រើនបង់(Multi Bands)
GSM (ដំណើរការក្នុងរលកកំពស់កំរិត 900 MHz)
DCS (ដំណើរការក្នុងរលកកំពស់កំរិត 1800 MHz)
PCS (ដំណើរការក្នុងរលកកំពស់កំរិត 850 MHz, 1900 MHz)
WCDMA(ដំណើរការក្នុងរលកកំពស់កំរិត 2100MHz, 1900MHz)
850Mhz និង 1900Mhz ប្រើតែនៅ USA និងបង់ផ្សេងទៀតប្រើពាសពេញពិភពលោក។
Band switching ដំណើរការដោយ "ceramic Antenna switch"
រាវវារាវរករលកប្រេកង់ដែលមានពាសពេញក្នុងលំហរួចបង្វិលប្រេកង់នោះឲ្យត្រូវបង់មួយពិតប្រាកដ។នៅក្នុងហ្វេសដំបូងរបស់ទូរស័ព្ទចល័តមានបង់តែមួយក្រោយមកវាមាន បង់ទ្វេដង(Dual Band)ឬ បីបង់(Triband)ឬ បួនបង់(Quad-band ) សម្រាប់ដំណើរការ

RF Power Amplifier(អាំភ្លីអនុភាពនៃរលកវិទ្យុ)
គេតែងហៅវាថា “PA” ឬ “Transmiter” មុខងាររបស់វាគឺបង្កើនឬពង្រីកអនុភាពដែលបញ្ជូនទៅក្នុងលំហអាកាស។អញ្ចឹងវាអាចទំនាក់ទំនងដល់ទីឆ្ងាយៗ
PA អាចតំលើងអនុភាព RF ពី 0.6w ឬ 600mW។ តំលៃនេះវាគ្រប់គ្រាន់ហើយដើម្បីទំនាក់ទំនងស្ទើរតែពី២០ទៅ២៥គីឡូម៉ែត្រឯណោះដល់តំបន់ដែលគ្របដណ្តប់ ប៉ុន្តែ PA ទាំងអស់ត្រូវបញ្ជាដោយ RF Signal Proccessor ,ដូចនេះបើយើងនៅជិតអង់តែនសេវា
របស់ទូរស័ព្ទ PAនឹងបញ្ជូនថាមពលកំរិតទាប តែបើឆ្ងាយវានឹងបង្កើតថាមពលអតិបរិមា។
ជឿរទេថាទូរស័ព្ទដែលមានសេវាខ្សោយថ្មវាក៏ឆាប់អស់ភ្លើងជាងទូរស័ព្ទដែលមានសេវាខ្លាំង?

ផ្នែកបញ្ជូន [Transmitting (TX)]
RF(Radio Frequency)របស់ទូរស័ព្ទត្រូវបានបង្កើតជាគោលនៅម្តុំ IC RF ដែលតែងហៅវាថា RF Signal Processor(មិនបាច់បកប្រែក៏អាចយល់ដែរ).
IC នេះវាធ្វើកាដោយបញ្ជូន(Transmitter)និងទទួល( Receiver) សញ្ញាល់យ៉ាងល្អ។
វាធ្វើការដូចជា Transmiter : វាទទួលបញ្ជាពី ផ្នែកកំព្យុទ័រ របស់ទួរស័ព្ទនិង ទទួលសំលេង ពីប្លុកសំលេងរួចបង្កើតរលកវិទ្យុរួចលាយទិន្នន័យសំលេងក្រោមការបញ្ជារបបស់ប្លុកកំព្យុទ័រ។
វាជាអ្នកលាយនៃសំលេងនិងវិទ្យុ ត្រូវបានបញ្ជូនទៅភាំភ PA ដើម្បីបង្កើនអនុភាព។

ផ្នែកទទួល [Receivers (RX)]
ជាអ្នកដែលទទួលរលក RF ហើយវានៅក្នុង RF IC តែម្តង។អាចនិយាយបានថា IC នេះធ្វើការងារពីរ: ទីមួយជាTransmiter ផងនិង ទីពីរ Receiverផង។ ក្នុងប្លុកទទួល វាបានប្រមូលផ្តុំសញ្ញាវិទ្យុ ពីអង់តែនស៊្វិចសេរ៉ាមិក រួចវាធ្វើការច្រោះដើម្បីបញ្ជូនទៅIC IF ធ្វើការបន្ទាប់។ IC RF ទទួលបានសញ្ញាល់ហើយក៏កំណត់ទិសដៅឲ្យសំលេងនិងដាតា
ដែលបានបញ្ជូនទៅឲ្យ IC សំលេងឬប្លុកកុំព្យុទ័រ។

3)-ប្លុកកុំព្យុទ័រ(Computer Section)
នៅក្នុងទូរស័ព្ទចល័តផ្នែកកុំព្យុទ័រមានមាន IC ពីរទទួលបន្ទុកសំខាន់ៗគឺ:
CPU (central processing unit)និនិងMemory (RAM, FLASH, COMBO CHIP)
1-CPU (central processing unit)និ
គេប្រើវាក្នុងទូរស័ព្ទដើម្បីបំពេញតួរនាទីអ្នកត្រួតពិនិត្យឬជាទីបញ្ជាការកណ្តាល ( Central Processing Arithmetic or Controller)
CPU ត្រួតពិនិត្យមុខងារជាច្រើនក្នុងទូរស័ព្ទដូចជា:
រលកសញ្ញា(signal), បង្ហាញរូបភាព(display), ផ្លាស់ប្តូរសំលេង[sound converting(DSP)], សាក(charging), បើកភ្លើង(power on), តាមដានកាណាល់ RF(rf channel controller), ត្រួតពិនិត្យចរន្តបញ្ជូន RF (RF TX power controller), អំពូលពន្លឺ(LEDs), ដុំញ័រ(vibrator), ដំណើររបស់ដាតា(data Processing), ផ្ទុកដាតា(data storing) ។ល។
យើងអាចនិយាយបានថាបើ CPU ខូចគ្រប់ទូរស័ព្ទទាំងអស់មិនអាចជួសជុលបានបើមិនបានប្តូរ CPU ទេ។
CPU របស់Nokia មានឈ្មោះពីរផ្សេងគ្នា( MAD ឬ UPP )
Memory:
មានពីរប្រភេទ RAM និង FLASH
RAM (Random Access Memory) វាជាអ្នកផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជា
រូបភាព ទូរសារ សំលេងរោទ៏ ឯកសារផ្សេងៗ និង themes .


Flash (EPROM, ROM etc)
វាផ្ទុកប្រូ្រកាមដំណើរការទាំងមូលរបស់ទូរស័ព្ទ(phone's operating system)។
បើវាខូចទូរស័ព្ទមួយរយភាគរយរលត់។
ឈិពរួម (Combo Chip)
មានទូរស័ព្ទខ្លះមានឈីពតែមួយប្រើរួម។វាជា RAM ផង FLASH ផង។ដូចជាNokia1100
សំគាល់: Multi Media Cards មិនមែនជាផ្នែកមួយនៃFlash ទូរស័ព្ទទេ ព្រោះវាគ្រាន់តែជាចំនែកមួយខាងក្រៅប៉ុណ្ណោះ។

Sunday, August 23, 2009

រឿងកំប្លែងចុងសប្តារហ៏ "បីថ្ងៃទៀតតាលុងទុងឆាំង"

មានកម្លោះក្រមុំមួយគូបានភ្ជាប់ពាក្យនិងគ្នាហើយខ្វះបីថ្ងៃទៀតការកាលកំនត់ពិធីរៀបមង្គលការនឹងមកដល់ហើយ។ថ្ងៃនេះទាំងកូនកំលោះនិងកូនក្រមុំក៏ដូចជាឪពុកម្តាយទាំងសងខាងមានការមមាញឹកដើរទិញឥវ៉ាន់និងរៀបចំផ្ទះ។លុះព្រលប់មកដល់ក៏មានចោរម្នាក់ដែលគិតថានៅផ្ទះនេះជិតរៀបមង្គលការកូនប្រហែលមានរបស់របរមានតំលៃត្រូវលួច-ក៏លួចបន្លំឡើងទៅសម្ងំលើធ្នឹមបន្ទប់ទឹកនៅជិតបន្ទប់កូនក្រមុំ។ចៃដន្យអីកូនក្រមុំក៏ចូលបន្ទប់មុជទឹកដែលមានចោរកំពុងពួនសម្ងំនៅធ្នឹមខាងលើ។-ពេលចូលដល់នាងក្រមុំបានដោះសម្លៀកបំពាក់ចេញអស់ពីខ្លួនដើម្បីងូតទឹកដោយបញ្ចេញសាច់ដ៏សខ្ចៅរបស់នាងបង្អួតចោរដែលកំពុងសម្លឹងចង់ស្រក់ទឹកមាត់ពីលើធ្នឹមមក។ដោយនៅតែបីថ្ងៃទៀតដល់ថ្ងៃឡើងជ្រុញនោះ-មុននឹងមុជទឹកនាងក្រមុំបានលើកជើងខាងស្តាំដាក់គងលើមាត់អាងទឹករួចយកដៃឆ្វេងចង្អុលទៅលើប្រដាប់កេរ៌ម៉ែចែកឲ្យរបស់នាងរួចពោលវាចារថា“នែ! អ្ហែងនៅសល់តែបីថ្ងៃទៀតតាលុងទុងឆាំងហើយ”
ដោយសាតែពាក្យបែបនេះធ្វើឲ្យចោរដែលសម្ងំលើធ្នឹមនោះសើចរលាក់ភ្លេចខ្លួនក៏ធ្លាក់ចូលអាងទឹក។នាងក៏ស្រែកផ្អើលឆោឡោហៅគេមកជួយចាប់ចោរនោះបានទៅ៕
ចប់តែប៉ុណ្ណេះឯង តែខ្ញុំចេះតែជាប់ចង្ងល់រហូតមកថា ពេលដែលនាងកំពុងស្រែកឆោឡោហៅគេឯងមកជួយនោះនាងមានកាន់អ្វីមកបាំងប្រដាប់របស់ខ្ឡួនឬអត់ បើសិនជាមិនទាន់បានការពាអាហ្នឹងមុនហើយស្រែកហៅគេឯងមកជួយ បើអ្នកមកជួយជាបុរសបានឃើញមិនដឹងជាពិបាកចិត្តយ៉ាងណាទេ តែបើ
អ្នកនោះជាគូដណ្តឹងរបស់នាងវាមិនអីទេព្រោះវាគង់តែជារបស់យើង ហាស!ហា! អ្នកណាមិនសើចហីទៅ!

Saturday, August 22, 2009

ចម្លង 5310 Hardware ពីឥណ្ឌាគ្រាន់មើលលេង


អផ្សុក រៀនគូររូបតាមពួកជាង​​ Hardware នៅឥណ្ឌា​លេង

Friday, August 21, 2009

តើ Metfone អាច​ Unlock បានមែនទេ?

បើតាមព៌តរមានទាន់ហន់ខ្លះនិយាយថា វណ្ណស៊ី អាចដោះកូដ Metfone បានដោយប្រើ Software​ មិនមែនដោយទ្រាប់ SIM ទេ។ មានអ្នកខ្លះនិយាយបែបបុកពោះ ថាគេសល់ ទ្រនាប់ SIM 50, 100, 200,...មានគេខ្សឹបប្រាប់ខ្ញុំថា នាំចូល SIM ទ្រាប់ដោះកូដ​ metfone ពីរម៉ឺនសន្លឹកលក់មិនបានមួយថ្ងៃអស់រលីង.ហេហេ...មួយសន្លឹកចំនេញមួយដុល្លារ...គិតមើលទៅ...វាអស់ទាស់ម៉្រង!!!

ដោះកូដបានឬមិនបាននោះ មិនមានអីអស្ចារ្យទេ ការពិតអាច ដោះកូងបានតែសេរីកញ្ចាស់ៗអស់ស្តុកប៉ុណ្ណោះ តែចំពោះសេរីថ្មីកុំដេកយល់សប្តឲ្យសោះ។

តែ ចេះតែ មានអារម្មណ៏មួយគិតថា មិនលើសពីមួយខែទៀតទេទោះសេរីណាក៏ដោយ ដែលមាននៅលើទីផ្សារ(អត់និយាយពីអ្វីដែលមិនទាន់កើតទេ)​ប្រហែលជាអាចដោះកូដបានដែរ។​

សម័យនេះមានអ្នកដុះស្លាបជាច្រើនដែលអាចស្វែងរបស់នេះបាន​ មិនដូចកាលពីប្រាំឆ្នាំមុនទេ។​​ អញ្ចឹងក៏ព្យាយាមដាក់ Software ទៅលើប្រអប់ណាដែលគេមិនសូវមានគេប្រើ ពិបាកប្រើ តំលៃគ្រាន់បើសម្រាប់អ្នកអត់លុយ...

Saturday, August 8, 2009

ណែនាំជាងជួសជុលទូរស័ព្ទបន្តិចចុះ

មុននឹងនិយាយថ្លៃឬធ្វើអ្វីមួយទាក់ទងនឹងការជួសជុលទូរស័ព្ទរបស់ភ្ញៀវត្រូវ
ពិនិត្យឲ្យគ្រប់ជ្រុងជ្រោយលើទូរស័ព្ទនោះ។ធ្វើតេស្តផ្ទៀងផ្ទាត់អ្វីដែលភ្ញៀវ
បានប្រាប់។ពិនិត្យពិចៃលើអ្វីដែលមិនធម្មតាដូចជាសម្បកឆ្កូតអេក្រង់ជាំជា
ដើមពិនិត្យមើលឬកត់នូវអ្ចីដែលជាគ្រឿងបន្ទាប់បន្សំដែលភ្ញៀវបានយកមក
ជាមួយមានថ្ម ស្រោម និង ស៊ីម...ជៀសវាងមានបញ្ហាជាមួយភ្ញៀវ ពេលមកយកទូស័ព្ទទៅវិញ។

ដើម្បីកុំឲ្យភ្ញៀវអាក់អន់ចិត្តពេលយើងជួសជុលមិនបានសម្រេចតាមកំនត់
ត្រូវទូរស័ព្ទទៅប្រាប់ភ្ញៀវជាមុនដើម្បីពន្យាពេលព្រោះភ្ញៀវខ្លះនៅឆ្ងាយពិបាក
ទៅមក។មានច្រើនទៀតនឹកអត់ទាន់ឃើញ។

យល់ដឹងពីថ្មរបស់ទូរស័ព្ទ

គួរកត់សំគាល់ថា ថ្មទូស័ព្ទទាំងអស់វាមានកំណត់អាយុរបស់វាយើងអាច
សាកថ្មមួយចូលបានត្រឹមត្រូវតែ២០០ដងប៉ុណ្ណោះ។លើសពីនេះវាមាន
បញ្ហាសាក មិនចូល ឬប្រើមិនបានយូរជាដើម។មានន័យថាជាមធ្យមបើ
សាកថ្មឲ្យពេញពីរដងក្នុងមួយ អាទិត្យតាមទ្រឹស្តីវានឹងមានអាយុពី១៨ខែ
ទៅ២៤ខែ។គួរកត់សំគាល់ទៀត ថាថ្ម ទូរស័ព្ទដែលសាកជាមួយអាគុយ
រថយន្តវាងាយខូចណាស់។