Wednesday, March 24, 2010

សម្រាប់អ្នកចង់បញ្ចុះទម្ងន់ប្រាកដជាពេញចិត្ត

ក្រុមហ៊ុនយើងខ្ញុំមានជំនាញខាងបញ្ចុះទម្ងន់
បែបពិសេសនិងបច្ចេកវិទ្យាទំនើបបំផុត
តាមវិធីសាស្ត្រដែលមិនប៉ះពាល់ដល់សុខភាព។

បើមានបងប្អូនណាធាត់លើសកំណត់ហើយ
ចង់បញ្ចុះទម្ងន់សូមអញ្ជើញមកសាកល្បង
ប្រាកដជាមិនខុសបំណងឡើយ។…
***
មានបុរសម្នាក់ធុញថប់នឹងការធាត់ហួសកំណត់,
ពេលបានឮការផ្សព្វផ្សាយនេះមានការត្រេកអរណាស់
បានសម្រេចចិត្តទៅចុះឈ្មោះសាកល្បង។

លក្ខ័ណរបស់ក្រុមហ៊ុនសម្រាប់អតិថិជន:
1-ចុះឈ្មោះត្រូវបង់ប្រាក់ជាមុន
2-ការព្យាបាលសាកល្បងប្រព្រឹត្តទៅរយពេលមួយសប្តាហ៏
3-មិនត្រូវឈប់មុនកំណត់ព្រោះនាំឲ្យទម្ងន់ធាត់លើសដើម
4-ការព្យាបាលមានបីប្រភេទសូមជ្រើសយកប្រភេទណាមួយ:
4-1-ការព្យាបាលប្រភេទធម្មតាដោយយឺតៗថ្លៃ៥០ដុល្លារក្នុងមួយសប្តាហ៏
4-2- ការព្យាបាលប្រភេទមធ្យមបញ្ចុះទម្ងន់លឿនជាងខទី១បន្តិចថ្លៃ១០០ដុល្លារក្នុងមួយសប្តាហ៏
4-3- ការព្យាបាលប្រភេទខ្ពស់ប្រសិទ្ធភាពខ្ពស់(បញ្ចុះទម្ង់បានរហ័ស) ថ្លៃ១៥០ដុល្លារក្នុងមួយសប្តាហ៏
5-ក្នុងកំលុងពេលព្យាបាលប្រភេទ ទី1 អាចប្តូរទៅយក
ទី2ឬទី3បានតែមិនអាចប្តូរត្រលប់ថយក្រោយវិញបានទេ។
ក្រោយពីយល់គោលការណ៏និងលក្ខ័ណ្ឌរបស់ក្រុមហ៊ុនហើយ
បុរសនោះសម្រេចចិត្តជ្រើសយកប្រភេទទីមួយសាកល្បងសិន។
ព្រឹកទីមួយអ្នកចាត់ការបានប្រាប់ឲ្យទៅជួបកញ្ញាដ៏ស្រស់ស្អាត
ម្នាក់ស្លៀកពាក់សិកស៊ីបញ្ចេញសាច់ដ៏សខ្ចីល្ហក់បង្អួតសម្រស់
ដាក់បុរសនោះធ្វើឲ្យគាត់ស្ទើរតែទ្រាំមិនបានចង់តែស្ទុះទៅចាប់នាង
ពេលនាងបានប្រាប់បុរសនោះថា
”បង!បើបងដេញទាន់ចាប់អូនបាន, អូននឹងក្លាយជារបស់បងហើយ “
ដោយលង់នឹងសម្រស់នាងស្ទើរតែទ្រាំមិនបានបុរសនោះស្ទុះរត់
ដេញតាមចាប់នាង, តែប្រឹងយ៉ាងណាក៏មិនទាន់ព្រោះនាងមានការហ្វឹកហ្វឺនរួចហើយ។
ទីបំផុតបុរសនោះសុំចុះចាញ់នាង
ឯកញ្ញានោះមិនឲ្យបុរសនោះខកបំនងក៏បន្តោយឲ្យបុរសនោះ
(ធ្វើអីអញ្ចេះ?អ្នកសរសេរសុំផឹកទឹកមួយកែវសិន)

អូហូ!ដើម្បីជាការលើកទឹកចិត្តគឺឲ្យថើបមួយ!
ពេលត្រលប់ទៅផ្ទះវិញបុរសនោះមានអារម្មណ៏ស្រស់ថ្លាខុសពីធម្មតា
ដូចជាមានការសប្បាយចិត្តចម្លែក, រួចគិតថាក្នុងចិត្តថា
“យីអើ! ប្រភេទទីមួយស្រីស្អាតដល់ម្លឹង! ចុះទម្រាំប្រភេទទី២ទៀតតើស្ងាតយ៉ាងណាទៅហ្ន! ចុះទីបី?”
លុះស្អែលឡើងបុរសនោះមិនបានបន្តរការងារចាស់ទេតែបានទៅសុំក្រុមហ៊ុនប្តូរយកប្រភេទទី២វិញ
ក្រោយពីបង់ប្រាក់បន្ថែមរួចអ្នកចាត់ការក្រុមហ៊ុនឲ្យរង់ចាំកន្លែងមុន។
មិនយូរប៉ុន្មានលេចមុខកញ្ញាម្នាក់ទៀតដែលមានសម្រស់លើស បវរ កញ្ញា ស្លៀកពាក់សិចស៊ីជាងកញ្ញាលើកមុនទៅទៀត។
រីឯរបៀបរបបនិងលក្ខ័ណ្ឌគឺដូចមុនដែល។
ចុងក្រោយ, ដើម្បីជាការលើកទឹកចិត្តគឺកញ្ញាទី២ឲ្យបុរសនោះថើបមួយដូចគ្នា!
ដោយមិនអស់ចិត្តពេលត្រលប់មកផ្ទះវិញនិយាយម្នាក់ឯងថា
”ពិតជាដូចគិតមែនទីមួយស្អាត, ទី២ស្អាតលើសទី១ចុះទម្រាំទីបី? ប្រាកដជាអេមអស់ទាស់តែម្តង!?!?!? “
ព្រឹកនេះបុរសនោះមកដល់ក្រុមហ៊ុនទាំងព្រលឹមអុរចូលបន្ទប់អ្នកចាត់ការរបស់ក្រុមហ៊ុន
សុំ Change Option ពីប្រភេទទី២ទៅប្រភេទទីបីវិញ
អ្នកចាត់ការមើលមុខបុរសនោះទាំងញញឹមរួចនិយាយ
“ OK, ខ្ញុំប្តូរជូនតាមបំណងលោកបានលោកបានមិនជារវ៉ីទេ!”
ក្រោយពីបង់ប្រាក់បន្ថែមរួចអ្នកចាត់ការក៏ឲ្យគាត់រង់ចាំនៅបន្ទប់ដដែល
កំពុងតែរង់ចាំក្នុងបន្ទប់បុរសគិតថា
“ឱទេពអប្សរចុះពីឋានសួគាលៃបងអើយ បងចាំអូនយូរហើយ ល្មមដល់ពេលអូនបង្ហាញភក្ត្រាផូរផង់របស់អូនដល់បងហើយ អីក៏យូរម្លេះ?”
ម្តងនេះរង់ចាំយូរខុសសព្វដង…កន្លះម៉ោងក្រោយមកឮសម្លេងគោះទ្វារ តុកៗ!
ភ្ញាក់ឲ្យព្រើត! ដៃទាំងពីរក្តាប់ជាគ្នារួចយកមកផ្ទប់ប្រដាប់ខាងក្រោមរួចនិយាយថា
“មកហើយៗ! អ៊ូយ!មិនដឹងសអាតយ៉ាងណាទេនៀក?”…
ស្រាប់ទាញទ្វារបើកក៏ឃើញអាខ្ទឺយពាក់អាវនារីដាក់ប៉េងប៉ោងពីរនៅដើមទ្រូង
បុរសរកកលនឹងសន្លប់តែអាចទប់ស្មារតីបាន។នាងខ្ទឺយPD ដើរចូលមករួចនិយាយថា
“បងសម្លាញ់! បងជារបស់អូនហើយ! ឲ្យអូនសុំថើបមួយមក! ”
ឮប៉ុណ្ណេះបុរសនោះដាក់មេប្រូច
នាងខ្តឺយក៏រត់តាមបុរសនោះរហូតដល់បុរសនោះទៅមុខលែងរួច
ក៏ឈប់ទាំងដង្ហក់និយាយទៅកាន់នាងខ្តឺយថាខ្ញុំចាញ់នាងហើយ
នាងថើបខ្ញុំមកចុះ! ។ ដើម្បីជាការលើកទឹកចិត្តនាងខ្តឺយក៏ដើរចូលថើបមួយ!
បុរសលាន់មាត់ថា !!!អញថាអេមៗមែន!!!
បើតាមកុងត្រា បុរសនោះទើបតែមកទទួលការចញ្ចុះទម្ងន់បាន៣ថ្ងៃប៉ុណ្ណោះ
ចុះសល់៤ថ្ងៃទៀតគិតយ៉ាងម៉េច? មានតែទ្រាំតាមកម្មទៅឬ?!!!!!

សូបផ្តាំបុរសទាំងឡាយបើចង់ទៅហាងរបស់នោះត្រូវជ្រើយកប្រភេទទី២ដូចខ្ញុំដែរ
ព្រោះអ្នកទី២ស្អាតលើសបវរកញ្ញាទៅហើយតើទៅរកទេពអប្សរសួគ៌ាឯណាទៅទៀត?
តែបើអ្នកមានប្រពន្ធប្រយ័ត្នប្រពន្ធតាមដឹងញ៉ឺងស្លឹកត្រចៀកខ្មាស់គេណា
" ចប់ហោង "

Sunday, March 21, 2010

នៅពេលទំនេរគួរធ្វើអី?

អាន ចាប៉ីសារស័ព្ទរបស់លីហេងនិយាយប្រាប់ជាងទូរស័ព្ទ


បើម៉ូយ(ភ្ញៀវ)និយាយថា:

1- ចាំបន្តិចសួរគេសិន ប្រែថា អត់មកវិញទេ

2- វាត្រូវទឹកបន្តិចឯង ប្រែថា ចេញអាការ:មិនគួរធ្វើ

3- អំបាញ់មិញនៅស្រួលសោះ, នៅប្រើបានសោះ ប្រែថា បើមិនឆែកជាមុនឲ្យអស់ទេ ប្រយ័ត្នខូចចំណុចផ្សេងៗ ត្រូវជួសជុលថែមដោយអត់លុយហើយ

4- ឆែកតំលៃឲ្យដឹងសិន ជួសជុលអស់ប៉ុន្មាន ប្រែថា ត្រូវវាស់ចិត្តម៉ូយដែលមកនោះឲ្យច្បាស់សិន ព្រោះថ្លៃពេកប្រាកដជាទៅបាត់ហើយ

5- ហាងនោះជួសជុលប៉ុណ្ណេះឯង, ថ្លៃម្លេះ ប្រែថា បើអញមិនបន្លាចវា, វានឹងកាត់ថ្លៃជួសជុលខ្ពស់(ម៉ូយកំពុងកំរាម)

6- តាំងតែយកទៅទើបតែប្រើបានមួយដងគត់ខូចទៀតហើយ, តែគ្មានពេលមក ប្រែថា អស់ការធានាហើយតែចង់ឲ្យជួសជុល Free ទៀត

7- អាពេលធ្វើលើកមុន ត្រលប់ដល់ផ្ទះក៏អញ្ចឹងទៀត ប្រែថា មានអាការ:ច្រំដែល ចង់ឲ្យជួសជុលអត់លុយ តែដោយត្រូវត្រាំទឹកអំអិលថែមទៀតហើយ

8- ចុះថ្លៃឲ្យទៀតមក!, មួយប្រចាំណា! ប្រែថា ធ្លាប់មកជួសជុលម្តងពីរដងប៉ុណ្ណោះ (បើម៉ូយប្រចាំគេពិតជាមិនតថ្លៃអីច្រើនទេព្រោះគេដឹងថាយើងចុះឲ្យហើយ)

9- ជាង!...ជួយផ្សាឲ្យតិច មិចដាច់ កន្តឹងរបូត ប្រែថា ឯងជាជាងរវល់ពេកឬ ផ្សាលុះក្បាលមាន់ខូច ទើបមកឲ្យយើងផ្សាតិច

10- បងជួយបុកឲ្យខ្ញុំបន្តិចមក( មានន័យ Write) ប្រែថា ចេះដល់ទៅពាក្យបុកហេតុអីមិនបុកខ្លួនឯងទៅ (មកពីបុកមិនទៅឬ?)

11- អូ!ហូ! បងដូរអេក្រង់អីថ្លៃម្លេះ គេដូរថោកជាហ្នឹងណា ប្រែថា គាត់ពូកែដឹងថ្លៃជាងពួកចិនដែលនាំអេក្រង់ពីចិនមកលក់នោះទៅទៀត

12- បងដូរអេក្រង់ N70 មួយប៉ុន្មាន?(២៧ដុល្លារ) អីថ្លៃម្លេះ គេដូរតែ៨ដុល្លារហ្នឹងណា ប្រែថា បើខ្ញុំចេះផលិតអេក្រង់បាន ខ្ញុំដូរតែ១រៀលទេ

13- បងបញ្ជូន Bluetooth យ៉ាងមេចនៀក ប្រែថា កំពង់បោកប្រើទទេហើយ


រ៉ាយរ៉ាប់:

1- ពេលខ្លះកំពង់តែរវល់ចង់ឡប់ គាត់មកដល់កេះពីក្រោយ ទាំងយើងឈ្ងោកផ្សាជើងស្នាប់ រួចដាច់ចង្វាក់ បែរមកជួយដោះឲ្យគាត់សិន, ទីបំផុតខូច Bluetooth ក៏អរគុណ, bye bye

2- ម៉ូយកាន់ 6500sមួយមក និយាយថា បងជួយ Scan ចាប់មេរោគឲ្យតិច! Scan បណ្តើរសួរបណ្តើរ ទូរស័ព្ទកើតអីបងបានជាមកចាប់មេរោគ? គាត់ថាសាកថ្មអត់ចូល បងជួយកូវថ្មឲ្យតិច ពេលកំពុងកូវក៏រពឹសមាត់សួរថា កើតអីបងបានជាកូវថ្ម? គាត់ថា ធ្លាក់ទឹកយកទៅដាក់ក្នុងអង្ករ២យប់ហើយ ថ្ងៃដំបូងបើកចេញ ឥឡូវនេះបើកអត់ចេញ ប្រហែលអស់ថ្ម...


ជាងថ្មី មិនម្ចាស់ការ មិនទុកចិត្តខ្លួនឯង: ជាងខ្លះមានប្រអប់បុកប្រូក្រាម បុកហើយបុកទៀតមិនទៅ មិនអស់ចិត្ត អត់ទុកចិត្តលើសមត្ថភាពខ្លួឯង ក៏យកឲ្យគេបុកទីបផុតទូរស័ព្ទខូច Hardware...bye bye





គួរយលើដឹង:


រឿងអីក៏អាចកើតឡើងដែរ;
1-ពេលគេសួរថាដោះកូដ metfone មិនខ្លាចក្រុមហ៊ុនប្តឹង គ្រាន់តែឆ្លើយបែបសួរទៅវិញថា ហេតុអ្វីក៏អាមេរិកមិនប្តឹងអ្នកដោះកូដ iphone? តែរឿងអីក៏អាចកើតឡើងដែរសម្រាប់ស្រុកយើង

2-មិត្តខ្ញុំទិញ Laptop ពីគេ២០០ដុល្លារដោយអត់ដឹងថាគេលួចឬយកពីប្រភពណាទេឲ្យតែថោកទិញ
ហើយព្រោះអ្នកលក់អត់ពាក់ផ្លាកថាខ្លួនជាចោរ។ប៉ុន្មានថ្ងៃក្រោយមកក្មេងអ្នកលក់ បាននាំឪពុកនិងប៉ូលីសមករឹបអូសយក Laptop នោះទៅវិញ។ សំនាងហើយដែលគេមិននាំខ្លួនទៅ ជាមួយដោយចោទថាទិញរបស់ចោរគ្រាន់តែខាតបង់លុយ២០០ដុល្លារដែលចំណាយលើវា។ តាមពិតបើយើងទិញរបស់ពីចោរមានន័យថាកូនរបស់ម្ចាស់ Laptop ដែលយកមកលក់ឲ្យយើងជាចោរ រកមុខចោរឃើញហើយម្តេចមិនចាប់ចោរនោះដាក់គុក?! ចុះបើសិនជាម្ចាស់ laptop មានបំនងយកលុយ២០០ដុល្លារ ពីសម្លាញ់ ហើយបង្កើតរឿងបែបនេះឡើងតើអាចទៅរួចទេ???

3-ធ្លាប់តែឭគេថាមានហាងមួយនៅភ្នំពេញត្រូវបាន
ក្រុមចោរ​​ប្លន់​​ប្រមូលយកទូរស័ព្ទជាច្រើនគ្រឿង។ក្រោយមកត្រូវប៉ូលិសស៊ើបដឹង
ថាចោរបានយលទូរស័ព្ទនោះទៅលក់នៅឃ្លាំងរំសេវនៅហាងមួយ។ រួចក៏នាំម្ចាស់ហាងដែលត្រូវចោរប្លន់ទៅបញ្ជាក់ថាពិតជាទូរស័ព្ទ
របស់ហាងខ្លួនត្រូវចោរប្លន់មែន រួចរឹបអូសយកទូរស័ព្ទពីហាង
ដែលបានទិញរបស់ចោរ… អត់ចង់និយាយយ៉ាងណាទេ
គ្រាន់តែវិភាគថា គ្រប់ទូរស័ព្ទតែងមានSerail / IMEI ,
សូមម្ចាស់ហាងលក់ទូរស័ព្ទទាំងអស់កុំខ្ជិលត្រូវកត់វាក្នុងបញ្ជី
ឧទារហ៏ Nokia N97, MEI:35……..,
ក្នុងករណីមានចោរលួចឬប្លន់ឬបាត់ដោយប្រការណាមួយយើង
ត្រូវប្រកាសលក្ខណសម្គាល់របស់វាឲ្យសាធារណជនបានដឹង
ជៀសវាង អ្នកអត់ដឹងទិញរបស់ពីចោ ព្រោះអ្នកទិញអត់ដឹងថានរណាជាចោរ លុះត្រាតែចោរនោះពាក់ផ្លាកឬប្រាប់ថាខ្លួនជាចោរយករបស់មកលក់
…ទោះចាយ៉ាងណាស្រុកយើងអីក៏អាចកើតមានដែរ!

4-ល្បិចបោកយកលុយពីបុរសអ្នកមានដោយយល់ព្រមចូលដេកផ្ទះ
សំណាក់រួចស្រែកចោទថា
បុរសចាប់នារី(ជាស្នៀតអាក្រក់របស់ស្រីខូច)

5-ល្បិចល្បីបោកទូរស័ព្ទដោយធ្វើជាអ្នកចូលទៅស៊ីការ រួចខ្ចីទូរស័ព្ទគេប្រើ:
,,,កោតតែរកនឹកឃើញ...

Wednesday, March 10, 2010

how to unlock mf193p not support version

មិនទទួលខុសត្រូវរាល់បញ្ហាដែលកើតឡើងដោយសា ការប្រើប្រាស់​ប្រូក្រាមនេះឡើយ

if your mf193p v4.30c, v4,35c, v4.36L, not support unlock at amoment,
just flash phone with this version, after that phone will be unlocked.
when insert sim, if appear breeze message " Fail! ", you dont care about that,
your phone is unlocked now.
if ask for security code just enter " 0000 "

ខ្ញុំចូលចិត្តប្រើប្រព័ន្ធសេវា Metfone ព្រោះវាអាចទទួលការហៅចូលបានរហូត... មិនដូចប្រព័ន្ធសេវាខ្លះ ភ្លេចៗខ្លួនម្ចាស់លេខថោកមិនអាចទទួលការហៅចូលបាន, ជាពិសេសអ្នកដែលមានចិញ្ចឹមលេខល្អ, ឲ្យតែភ្លេចដាក់លុយយួរបន្តិច គេកាត់លេខលក់ឲ្យអ្នកផ្សេងបាត់. Correct me if I'm wrong



ពាក្យចាស់លោកពោលថា " ផឹកទឹកត្រូវគិតដល់ប្រភពទឹក "