Wednesday, September 30, 2009

របៀបឆែកមើល version metfone

ចេះតែរាវទៅក៏ដឹងរបៀបឆែកមើល version របស់ metfone,
សង្ស័យថ្ងៃណាមួយរាវចំកន្លែងដោះកូដវាថែមទៀត

Model MF-193P (*#18#)

Model : MF-301Z, MF-316Z (*983*839#)

Model WP-626N(*983*837#) (ទូរស័ព្ទលើតុ)

Tuesday, September 29, 2009

អគ្គិសនីស្ថិតិ (Electrostatic Electricity)

អត់ដឹងថាគេបកប្រែជាភាសាខ្មែរយ៉ាងម៉េចទេ។ អញ្ចឹងយកពាក្យគេមកប្រើសិនក៏បានដែរឲ្យតែយើងយល់ថាវាជាអ្វីទៅបានហើយ។
Electrostatic Electricity គឺជាថាមពល(ចរន្ត)អគ្គិសនីដែលមានក្នុង បរិយាកាសជុំវិញខ្លួនយើង។ យើងឲ្យឈ្មោះថាប៉ូលបូក(+)ម៉ាស់ដីដែលមានផ្ទុកចរន្តប៉ូលដក(-)។ នៅពេលវាប៉ះគ្នាវាបានបង្កើតថាមពលមួយដ៏អស្ចារ្យ។
រន្ទះបាញ់ក៏កើតចេញពីបាតុភូតនេះដែរ។
មានជាងស្រុកខ្មែរភាគច្រើនមិនចូលចិត្តប្រើ ឬភ្លេចគិតដល់ផលប្រយោជន៏របស់វានៅឡើយ។
ផលកើតចេញពីអគ្កិសនីអាកាសអាច ”បំផ្លាញ” IC CMOS និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត។
វាជាការ “សំខាន់បំផុត” សម្រាប់យើងប្រើក្នុងការជួសជុលទូរស័ព្ទចល័ត។
ហ្មត់ចត់ ប្រុងប្រយ័ត្ន ”ប្រើវាជាប្រចាំ”
ភាពមិនប្រយ័ត្នប្រយែង ដោយគិតថាវាមិនសំខាន់អាចជាមូលហេតុនាំឲ្យខាតបង់លុយកាក់និងក៏អាច
បំផ្លាញជីវិតគ្រឿងទាំងឡាយក្នុងទូរស័ព្ទផងដែរ។
វាទាមទាចាំបាច់បំផុតដែលជាងទូរស័ព្ទទាំឡាយត្រូវតែពាក់ជាប់កដៃជាមួយ Electrostatic Electricity នៅពេលយើងកាន់គ្រឿងឬ PCB ទូរស័ព្ទជួសជុល។ខ្ញុំធ្លាប់ឭជាងៗថា “គ្រាន់តែ’ដោះដូរខ្សែ ដូរអេក្រង់។ល។វាក៏បើកមិនចេញភ្លើងតែម្តងមិនបាច់គិតក៏អ្នកបច្ចេកទេសអាចដឹងពីមូលហេតុរួចទៅហើយ។
របៀបគ្រប់គ្រង(កាន់) IC CMOS និង គ្រឿងផ្សំអេឡិចតរូនិក(Electronic Components)
FET (Field Effect Transistors) និង IC ទាំងឡាយច្រើនផ្សំឡើងពីលោហដែលមានអុកស៊ីតកម្មដោយប្រើបច្ចេកវិទ្យា។ CMOS មកពីពាក្យថា Complementary Metal Oxide Semiconductor
ត្រង់ស៊ីស្ទ័រ CMOS និង IC ទាំងឡាយវានឹងខូចដោយសា ELECTROSTATIC ELECTRICITY
Electrostatic Electricity មិនល្អទេសម្រាប់នៅតំបន់ស្ងួតនិងនៅកន្លែងដែលគ្រមដោយសារធាតុនីឡុង(Nylon)
នៅពេលយើទិញ ត្រង់ស៊ីស្ទ័រCMOS, ICs…គេតែងដាក់គ្រឿងនោះក្នុងកញ្ចប់ពិសេសដែលមានលក្ខណការពារទប់ទល់បិយាកាសមិនល្អខាងក្រៅឬការពាជើងគ្រឿងនោះវៀចឆ្លងគ្នាអាចនាំឲ្យខូច។
ប្រដាប់ដាក់ IC ត្រូវតែមានទំរមានលំនឹង។
ជានិច្ចជាកាលត្រូវតែទុក IC ក្នុងកញ្ចប់ដែលមានប្រដាប់ការពាររហូតដល់ពេលយើងត្រូវការប្រើវា។
អង្គុយចុះ, គួរនៅកន្លែងដែលខាងក្រោមមិនមានសារធាតុអ៊ីសូឡង់រួចភ្ជាប់ដៃរបស់យើងជាមួយម៉ាស់ដី។ ធ្វើដូចនេះវាជួយបញ្ចុះថាមពលចរន្តដែលមានផ្ទុកក្នុងខ្ឡួនរបស់យើង។បន្ទាប់នេះយើងអាចចាប់កាន់ IC បានហើយ។
!!!!!ហាមយកដៃចុចលើជើងរបស់វា!!!!!
ដាក់ IC ឲ្យត្រូវទិសដៅនិងមិនឲ្យជើងរបស់វាកោងឡើយ

សំគាល់ចុងក្រោយ: ត្រូវកត់សំគាល់ថាគ្រោះថ្នាក់និងការខូចខាត អាចបណ្តាលមកពីយើងកាន់ទូរស័ព្ទដោយផ្ទាល់នៅពេលដែលខ្លួនយើងកំពុងផ្ទុកចរន្តជាមួយ STATIC ELECTRICITY!

Sunday, September 27, 2009

អក្សរកាត់ដែលទាក់ទងជាមួយប្រព័ន្ធទូរស័ព្ទ

សម្រាប់អ្នកដែលត្រូវការវាប៉ុណ្ណោះ
IMSI = International Mobile Subscriber Identity
MCC = Mobile country code
MNC = Mobile Network Code
MSIN = Mobile Subscriber Identification Number
PLMN = Public Land Mobile Network
MSC = Mobile Switching Centre
VLR = Visitor Location Register
HLR = Home Location Register
LAI = Location Area Identity
BSC = Base Station Controller
NSS = Network Subsystem
PAGCH = Paging Channel
AuC = AuthenticationCenter
SRES = signed response
BTS = Base Transceiver Station
MS = Mobile Station
TDMA = Time division multiple access
RLP = Radio Link Protocol
IWU = Inter Working Unit
FSK = Frequency Shift Keys
LAPD = link access procedure D-channel
SABM =Set Asynchronous Balanced Mode
UA = Use Air Interface
SCCP = Signalling Connection Control Part
GPS = Global Positioning System
COO = Cell Of Origin
>>>>>មានច្រើនទៀតទុកលើកក្រោយ>>>>>

Saturday, September 26, 2009

គ្រឿងទាំងឡាយដែលតែងតែខូច-តើគ្រឿងដែលខូចនោះវាប៉ះពាល់អ្វីដល់ទូរស័ព្ទ

- តំណអង់តែន(Antenna Connectors)=បើខូចគ្មានសេវា ឬមានសេវាខ្សោយ។
- កុងតាក់អង់តែន(Antenna Switches)= បើខូចចេញ “searching Network” ឬមិនមានសេវាតែម្តង
- អង់តែនខាងក្រៅ(Antenna's External)= ~បើខូចនឹងខ្សោយសេវា ឬមិនអាចទទួលការហៅចូល
- អង់តែនខាងក្នុង(Antenna's Internal) ~បើខូចនឹងខ្សោយសេវា ឬមិនអាចទទួលការហៅចូល
- IC សម្លេង(Audio IC /COBBA ) ~មិនអាចទទួលការហៅចូល/ មានបញ្ហាសម្លេង/ ចេញContact Service
- សម្បកក្រោយ/ កណ្តាល(Back/Middle Housing)~បើខូចទូរស័ព្ទបិទខ្លួនវា/ មិនអាចទទួលការហៅចូល
- ជើងថ្ម(Battery Connectors)~បើមិនដិត ឬខូច, ស្នឹម ទូរស័ព្ទនឹងឆេះរលត់ ឬ បើកមិនចេញភ្លើងតែម្តង
- ប្លុកសាក(Charging Blocks)~បើខូចវាសាកថ្មខុសប្រក្រតី ឬ ចេញ “charging failure”
- IC ត្រួតពិនិត្យការសាក(Charging Control IC) ~ បើខូចវាសាកថ្មខុសប្រក្រតី ឬចេញ “charging failure”
- Clock Crystal ~ បើខូចម៉ោងដើរមិនត្រូវ
- CPU ~ បើខូចបើកអត់ចេញភ្លើង, អត់មានសេវា, មិនមានបង្ហាញចាមួយរូបលើអេក្រង់
- Crystals 13mhz / Crystals 26mhz ~ បើខូចបើកអត់ភ្លើង, ទទួលសេវាខ្សោយ
- Eeprom ~ បើខូចបើកអត់ភ្លើង, សេវាខ្សោយ/ គ្មានសេវា
- Elastama ~ បើខូចអេក្រង់ចេញព្រាលៗ, ឬអត់ចេញរូបតែម្តង
- Filter IF ទីមួយ/ Filter IFទីពីរ ~ បើមានណាមួយខូចវានឹងបើកមិនចេញភ្លើង, ឬទទួលសេវាខ្សោយ
- ខ្សែFlex(Flex Cables)~ បើខូចមិនមានបង្ហាញរូបលើអេក្រង់, និយាយស្តាប់គ្នាមិនឭ, មិនបង្ហាញពេល
- ស្នាប់ខាងក្នុង ( Inner Connectors) ~ បើខូចមិនមានពន្លឺ, បើកអត់ចេញភ្លើង, មិនមានសម្លេង
- កលាប៊ុយតុងចុចក្រោមគ្រប់លេខ(Keypad Membranes) ~បើខូចពេលចុចវាដំណើរកាមិនត្រឹមត្រូវ។
- ប៊ុយតុងចុចគ្រប់លេខ(KeyPads )~ បើវាខូចចុចទៅគាំងៗ, ឬចុចមិនដំណើរការ
- អេក្រង់បង្ហាញ(LCD Displays) ~អាចខូចដូចជា ចេញបន្ទាត់ៗ, ចេញឆ្កូតៗ, ចេញរូបឆេះៗ, ព្រាលៗ…
- មិក(Microphones )~បើខូចភាគីម្ខាងទៀតស្តាប់អត់ឭយើងនិយាយ
- IC ប្រេកង់កណ្តាល(Middle Freq IC) ~បើខូចមិន ឬទទួលសេវាខ្សោយ
- អាំភ្លីអនុភាព (Power Amplifier) ~បើខូបគ្មានសេវា, ទូរស័ព្ទរលត់, ហៅមិនចេញ
- IC ត្រួតពិនិត្យថាមពលចរន្ត( Power Control IC) ~បើខូចទូរស័ព្ទបើកមិនចេញភ្លើងតែម្តង
- IC ផ្តល់ចរន្ត(Power Suppy IC) ~បើខូចបើកមិនចេញ, ចេញ “sim card rejection”
- កុងតាក់(Power Switches) ~បើវាខូច ទូរស័ព្ទមិនអាចបើកភ្លើង
- RF Signal Processor ~បើខូចមិនមានសេវា, អាចប៉ះពាល់ដល់ប្រភពចរន្តផ្តល់ឲ្យវាដែរ
- កន្តឹងរោទិ៏(Ringers) ~បើខូចនឹងមិនមានសម្លេងរោទិ៏ ឬសម្លេងរោទិ៏ខ្សោយ
- RX/TX Signal Processor ~ បើខូចមិនមានសេវា ឬសេវាខ្សោយ
- ប្រដាប់ទប់SIM(SIM Holders)~ បើខូចពេលដាក់ស៊ីមចូលចេញ “insert SIM” ឬ “incorrect PIN code”
- ជើង SIM(SIM Readers) ~ បើខូចពេលដាក់ស៊ីមចូលចេញ “insert SIM” ឬ “incorrect PIN code”
- ប្រព័ន្ធឌុយខាងក្រៅ(System Connctors) ~ បើខូចទូរស័ព្ទនឹងមិនសាក
- VCO ~បើខូចបើកមិនចេញភ្លើងឬមិនមានចរន្តបញ្ជូនទៅ RF
- ដុំញ័រ(Vibrators) ~ បើខូចទូរស័ព្ទនឹងមិនញ័រនៅពេលយើងបើក “Vibrators ON”
- ប៊ុយតុងបើកសម្លេង, (Volume Switches) ~បើខូចទូរស័ព្ទអាចមិន តម្លើង ឬ បញ្ចុះសម្លេង
- ថ្ម(Battery) ~ បើខូចទូរស័ព្ទមិនអាចបើកភ្លើង






*** PA= Power Amplifier(អាំភ្លីអនុភាព): តើវាធ្វើការអ្វីខ្លះ? ហេតុអ្វីគេប្រើវានៅទិនោះ? ***
PA បើវាខូចនឹង:
• បណ្តាញចរន្ត(Drains power)មានបញ្ហា
•ចេញសេវា១០វិនាទីបាត់ទៅវិញ
•ទូរស័ព្ទមិនចេញភ្លើង, ចរន្តបូក(+) និង ដក(-)ឆ្លងចូលគ្នា
•មិនមានសេវា(No signal)
•ហៅមិនចេញ(No transmitting)
•ទូរស័ព្ទរលត់ពេលហៅចេញ
•បាត់ប្រេកង់(Band) ណាមួយ 900/1800MHz
•ទូរស័ព្ទរលត់វិញនៅពេលវាឡើងសេវា

តើគេប្តូរ PA ចេញយ៉ាងម៉េច?
•ដាក់ Flux ឬ ជ័រស្រល់តិចៗជុំវិញ PA
•ផ្លុំកំដៅជាមួយម៉ាស៊ីនផ្លុំ(Hot air station)រហូតសំណជុំវិញវារលាយ(សំណនឹងចេញពន្លឺរលោង)
•យកត្របៀត(tweezer) លើកវាឡើង, ត្រូវប្រយ័ត្នប្រយែងមិនត្រូវឲ្យប៉ះពាល់គ្រឿងផ្សេងទៀតជុំវិញវា
•លាង សម្អាតជើងលើបត(Clean the contacts)
•ដាក់ PA ថ្មីចូល, ផ្លុំកំដៅជាមួយម៉ាស៊ីនផ្លុំ(Hot air station)រហូតសំណជុំវិញវារលាយម្តងទៀត
•ឬផ្សារវាចូលជាមួយក្បាលមាន់ដែលមានគុណភាព
•បើមានព៌តមានពី PA សូមជួយបន្ថែមគ្នា ,,,

វាចាខ្ញុំ
មានពាក្យខ្មែរខ្លះពិបាកយកមកប្រើនៅទីនេះដូចជា
ជនិតា ប៉ូលតង់ស្យុងជាដើម។ដូចនេះខ្ញុំព្យាយាមប្រើពាក្យសមញ្ញដែលតែងឭជាងៗនិយមប្រើ
ហើយបើចង់យល់ពាក្យទាំងអស់ឲ្យបានច្បាស់សូមបើកមើលឡើងវិញសៀភៅ រូបវិទ្យាថ្នាក់
ទី៥-៦-៧-៨-៩-១០-១១-១២ នោះវាអាចជួយឲ្យយើងយល់បានច្រើន
សង្ឃឹមថាអ្នកអានអធ្យាស្រ័យ

Thursday, September 24, 2009

ស្វែងរកពួកម៉ាកក្នុងរូបនេះក្រែងមានអ្នកស្គាល់



នេះជារូបថតជាមួយពួកម៉ាកដែលបានទៅរៀនភាសាជាមួយគ្មានៅស្ធានទូតអាលើលឺម៉ង់
កាលពីឆ្នាំ១៩៩៣ដែលមានអគ្គរដ្ឋទូតជាអ្នកបង្រៀន។​ឥឡូវមិនដឹងដល់ណាអស់ហើយ។
គិតថាអាចនឹងមានអ្នកស្គាល់។

Tuesday, September 22, 2009

ស្វែងយល់ បន្ត

- អង់តែនក៏អាចខូចត្រូវតែប្តូរវាចេញ
- ការខូចផ្នែកខាងក្នុងរួមាន-ទូរស័ព្ទធ្លាក់/ មានសំណើម/ ទូរស័ព្ទចូលទឹកអាចខូចដល់ គ្រឿង ជួនកាលគ្រាន់តែលាងទឹករួចផ្លុំសម្ងួតបត(Board)វានឹងដំណើរការវិញ។
- អង់តែនខូចត្រូវឆែកមើលចំណុចដំណរតើដិតល្អឬអត់
- កុងតាក់អង់តែន(Antennae Switch)តែងខូចដូចជាហើបជើងផ្លុំកំដៅឲ្យដិតឡើងវិញឬប្តូរវាចេញបើវាខូច។
- អាំភ្លីអនុភាព(Power Amplifier) បើវាហើបជើងផ្លុំកំដៅឡើងវិញ ឬបើខូចប្តូរវាចេញ។
- DSP / HAGAR បើវាហើបជើងផ្លុំកំដៅឡើងវិញ ឬបើខូចប្តូរវាចេញ។
- CPU បើវាហើបជើងផ្លុំកំដៅឡើងវិញ ឬបើខូចប្តូរវាចេញ។
- ប្រូក្រាមមានបញ្ហា (Software Failure) Upgrade / Flash វាឡើងវិញ។


ម៉ាស៊ីនផ្លុំ(Hot Air Station ):- យើងត្រូវការវាដើម្បីដាក់ចូលឬដោះចេញ គ្រឿងបន្លាស់ផ្សេងៗដែលមានប្រើក្នុងទូរស័ព្ទ។ ឧ.: រាល់គ្រឿបន្លាស់តូចធំ ដូចជា SMD រ៉េស៊ីស្តង់/ កុងដង់/ យ៉ូដនិង BGA ICs ទាំងអស់។
កែវពង្រីកក៏ជាឧបករណ៏គួរមានផងដែរ។


ក្នុងការប្តូរគ្រឿងបន្លាស់អ្នកត្រូវដឹងពីមុខងាររបស់គ្រឿងនោះវាធ្វើការអ្វី។
ឧទាហរណ៏ Nokia 3310, IC
- HAGAR ទទួលខុសត្រូវផ្នែកសេវា។
- COBBA សម្រាប់ផ្នែក មិក អូប៉ាឡ័រ Contact Service និងជួនកាលវាក៏ជាផ្នែកមួយនៃសេវាដែរ។
- CCONT បើវាខូចបើកមិនចញភ្លើង, ចេញ Insert SIM
- CPU បើវាខូចបើកមិនចញភ្លើង,
- IC សាក បើវាខូចវានឹងមិនសាក
- FLASH និង RAM សម្រាប់ផ្ទុកប្រូក្រាម បើវាខូចអាចបើកមិនចេញឬចេញអាការផ្សេងទៀត។


(ធ្វើតេស្តលើគ្រឿងដែលមានរ៉េស៊ីស្តង់ទាប)
- មិក(MIC) ពេលវាស់ វាបង្ហាញដូចជារ៉េស៊ីស្តង់មួយ
- អូប៉ាឡ័រ(SPEAKER) និងកន្តឹងរោទិ៏(RINGER) វាជារ៉េស៊ីស្តង់ដែលបង្កើតសំលេង(INDUCTANCE) ពេលដែលយើងយកប្រដាប់វាស់ចុចលើខ្សែវាសងខាង យើងអាចឭសម្លេងរបស់វា ក្រត! ក្រត! ។
- ដុំញ័រ(VIBRATOR) វាវិលបង្កើតរំញ័រ
- IC កុងតាក់អង់តែន(ANTANNA SWITCH IC ) បើវាខូចមិនមានសេវាទាល់តែសោះ។ ត្រូវប្តូរវាចេញ។
- IC PA: ចេញសេវា (IF NETWORK) មានសេវាបានបន្តិចក៏បាត់ទៅវិញ នៅពេលអំពូលពន្លឺអេក្រង់រលត់។បើវាបាត់សេវាមុនពេលអំពូលពន្លឺអេក្រង់រលត់ ត្រូវផ្លុំកំដៅ ឬ ប្តូរ IC COBBA ។.

ជួនកាល យើងពីបាកវាយតំលែថាវាមានបញ្ហាលើគ្រឿង(HARD) ឬក៏លើប្រូក្រាម(SOFT) ណាស់។

- ឆ្នាំសាកខូចឬអត់ត្រូវយកប្រដាប់វាស់ Multimeter វាស់, បើមិនមានចរន្តចេញគឺវាខូច។ ជួនកាលវាអាចដាច់ខ្សែត្រង់ចំណុចណាមួយក៏មាន។បើមិនអាចជួសជុល ប្តូរវាចេញ។
- ប្រព័ន្ធតំនរ(Systems Connector) / មានសំណើម/ ហើបជើងផ្សា ត្រូវលាងសម្អាតផ្សាឡើងវិញ។
- ជើងថ្មមិនដិតឬមានស្នឹមត្រូវកោសសម្អាតឬប្តូរវាចេញ។
- ហ្វ៊ុយស៊ីបដាច់ ប្រើប្រដាប់វាស់(Multimeter)ឆែកមើលបើដាច់ប្តូរវាចេញ។
- CHAPS ស្នាប់ហើបជើង​ / ជើងមានស្នឹម លាងផ្លុំកំដៅតេស្តសាកមើល បើមិនដើរប្តូរចេញ។


រង់ចាំអាន:

***គ្រឿងទាំងឡាយដែលតែងតែខូច***
***បើគ្រឿងនោះខូចតើវាប៉ះពាល់អ្វីដល់ទូរស័ព្ទ***
***គ្រឿងណាខូចយើងត្រូវតែប្តូរវាចេញ***

Sunday, September 20, 2009

ចង់ដឹងជាងជួសជុលទូរស័ព្ទត្រូវការរបស់អ្វី-ត្រូវធ្វើអ្វីខ្លះ

-តើឧបករណ៏ណាខ្លះដែលគួរតែមានសម្រាប់ជួសជុលទូរស័ព្ទ
-តើត្រូវមាន ម៉ាស៊ីនផ្លុំ ក្បាលមាន់សម្រាប់ផ្សា ប្រអប់បុកប្រូក្រាម ប្រដាប់ប្រដាផ្សេងៗមែនទេ?
-ធ្វើដូចម្តេចទើបដឹងថាគ្រឿងណាមួយត្រូវប្តូរ នៅពេលណា? ហេតុអ្វី?
-តើតេស្ត PA ដូចម្តេច? និង ហេតុអ្វីបានជាយើងត្រូវប្តូរវាចេញ?
-តើតេស្តកុងតាក់អង់តែន (antenna switch) របៀបណា ?
-តើតេស្ត មិក(MIC) អូប៉ាល័រ កន្តឹងរោទិ៏ និង ដុំញ័រ របៀបណា?
-តើតេស្ត Hagar, CCont, Cobba, UEM, CPU, Flash… ដូចម្តេចនិងនៅពេលណាទើបប្តូរវាចេញ?
-ធ្វើដូចម្តេចទើបដឹងថា វាខូចប្រូក្រាម(Software) និង ខូចគ្រឿង(Hardware)?

***តើឧបករណ៏ណាខ្លះដែលគួរតែមាន***
-សម្រាប់អ្នករៀនជួសជុលដំបូង: ម៉ាស៊ីនផ្លុំ ម៉ាស៊ីនលាង ម៉ាស៊ីនផ្សា ប្រអប់បុកប្រូក្រាម
-ឧបករណ៏ស្វែងរកកំខូច: Spectrum Analyzer, Ocilloscope, RF Generators...
-តើមានអ្វីខ្លះទៀតទេ? ហើយហេតុអ្វីគេត្រូវការវា?
-ធ្វើយ៉ាងម៉េចទើបដឹងថាគ្រឿងណាមួយត្រូវប្តូរវាចេញ ហេតុអ្វី? ហើយប្តូរយ៉ាងដូចម្តេច?
-សេវា= គ្មានសេវា, សេវាខ្សោយ, សេវាមានបាត់, មានសេវា១០វិនាទីបាត់ទៅវិញ
-ទូរស័ព្ទរលត់= បើកមិនចេញ, ថ្មមិនមានភ្លើង
-ម៉ាស៊ីនចូលទឹកឬវត្ថុរាវផ្សេងៗ= តើគួរចាប់ផ្តើមធ្វើពីណាទៅមុន
-ផ្នែកប្រូក្រាម(Software)= ពេលណាទើបដឹងថាទូរស័ព្ទមានបញ្ហា software ហើយយើងត្រូវជួសជុលវាដូចម្តេច?
-អូប៉ាល័រ កណ្តឹងរោទិ៏ ដុំញ័រ មិក(mic) = គេធ្វើតេស្តវាតាមរបឿបណា?
-ស៊ីម(Simcard)= តើអ្វើតេស្តវាតាមរបឿបណា?
-ប៊ុយតុងចុច(keypads)= បើវាមិនដំណើរការតើមានដំណោះស្រាយយ៉ាងណា?

រង់ចាំអានចម្លើយឆាប់ៗនេះ!
តែបើមានអ្នកឆ្លើយបានសូមផ្ញើរសាមកកាន់
kvsservice@gmail.com

Tuesday, September 8, 2009

ពន្យល់ពាក្យ ចេះឯងឲ្យក្រែងចេះគេ

ចេះឯងឲ្យក្រែងចេះគេ =បើឯងចេះកុំអួតអាងពេកព្រោះមានគេចេះដូចឯងឬលើសឯងទៅទៀត

ចេះឯងក្រែងចេះគេ =បើឯងចេះលាក់ទុកទៅកុំឲ្យគេដឹងក្រែងគេចេះពីយើងដែរ(គេអត់ទាន់ចេះ)

ចេះឯងឲ្យចេះគេ =បើឯងចេះត្រូវប្រាប់ឲ្យគេចេះដែរ

ចេះឯងចេះគេ =ឯងចេះ គេក៏ចេះ

Sunday, September 6, 2009

ស្វែងយល់

ចេះអង្លេសតិចៗអាចសែ្វងរកអ្វីក៏បានលើ Internet
តែបើមិនចេះភាសាគេរង់ចាំគេបកប្រែយឺតពេកហើយ
ព៌តមានទាន់ហន់ពី Software Update ថ្មីៗទីនេះ: http://forum.gsmhosting.com/vbb/forumdisplay.php?f=475

វេទការ SETOOL: http://www.mobile-files.com/forum/forumdisplay.php?f=93

វេទការ MT-box: http://forum.gtibox.com/forumdisplay.php?f=34

វេទការ Windows Mobile: Mobile: http://forum.xda-developers.com/index.php

វេទការ iphone: http://forum.gsmhosting.com/vbb/forumdisplay.php?f=456

http://www.iclarified.com/entries/index.php?caid=1&scid=25

Software crack, Hards Repaire: http://4mobilez.blogspot.com/

មានច្រើនទៀតចាំដាក់ឲ្យណាណីម្តង
ឲ្យគេចេះប្រើប្រូក្រាមគ្រប់ៗគ្នាសម្រាប់ជួសជុលទូស័ព្ទខ្លួនឯង។
រួចយើងមិនបាច់រកស៊ីបូកប្រូក្រាមអីទៀតទេបុកតែអាស្អីនោះបានហើយ មិនបាច់រកលុយអីទេទុកឲ្យអ្នកបង្រៀន Hardware ប្រូយកលុយបានហើយ។
នៅទៀត បង្រៀនឲ្យដឹងកន្លែងទិញប្រអប់ប្រូក្រាម Directly
មិនចាំបាច់ឲ្យគេចំនេញលើក្បាលអីសម័យ Internet
ហើយមិនដូច១០ឆ្នាំមុនមានតែ វណ្ណស៊ី និងដានី ស៊ីទីហ្វូន ឯណា។
មានអ្នកខ្លះប្រូពីនេះពីនោះថាខ្ឡួនឯពូកែមិនដែលរៀនពីអ្នណាមិនដែល
ស្គាល់អ្នកណាទេ។រឿនតែពី Internet,he he he...
បើអញ្ចឹងមែនហ៊ានស្បត់ឲ្យរាគអាចម៌បីយប់បីថ្ងៃជាប់គ្នាទេថាខ្លួនមិនបាន
ស្គាល់វណ្ណស៊ី មិនដែលរៀនពីវណ្ណស៊ី។មានអ្នកខ្លះមិនចេះប្រើប្រូក្រាម
យកទូរស័ព្ទមកឲ្យ វណ្ណស៊ីបុកឲ្យប្រឹងសម្លឹងចង់សាឡេវភ្នក
មើលរបៀបធ្វើចាំទៅដល់ហាងធ្វើឡើងវិញឲ្យណាណី។
បើមិនជឿចាក់វីដេអូដែលថតបានដោយកាមេរាឲ្យមើល
និយាយអត់ភទេបើប្រាំឆ្នាំមុនសូម្បីតែ ធ្វើ IMEI DCt4 ឬ
7250i contact service អត់មានអ្នកណាចេះផង។
ពីរឆ្នាំជាងនេះមានមិនតិចជាង៥នាក់ទេដែលបានយក
ប្រអប់ប្រូក្រាមមកលក់ហើយដេញថ្លៃគ្នាយ៉ាងចាស់ដៃ។
វណ្ណស៊ីនឹងប្រាប់ថាអ្នកណាខ្លះយកមកលក់ហើយយក
ចេញពីកន្លែងណាមក ប្រាប់ឲ្យដល់កន្លែងតែម្តង។
ដាច់ឆ្នាំនេះ វណ្ណស៊ីមានគម្រោបង្រៀនគេឲ្យចេះ
ជួសជុល Hardware ដោយខ្ឡួនឯងទៀត
ចាំមើលមានហាងឆេងយ៉ាងណា?
ព្រោះអ្នកដែលមករៀននឹងទទួលសញ្ញាប័ត្រពីក្រសួង
អប់រំយុវជននិងកីឡា អាចចូលធ្វើការតាមអង្គការឬ
ក្រុមហ៊ុនផ្សេងៗបានព្រោះអ្នកបង្រៀនមាន
សញ្ញាប័ត្រ Enginner ទាំងនៅក្នុងប្រទេស
និងក្រៅប្រទេសតែមិនបានអួតនឹងគេយូរហើយ ទុកវាដល់ណា។
ដល់ពេលនោះនិងផ្សាយតាមវិទ្យុនិងទូរទស្សន៏ឲ្យណាណីម្តង។
“នេះជាពាក្យចេះឯងចេះគេ”

Saturday, September 5, 2009

ប្រូពី The Oscilloscope

(ភាគ១)

អ្វីទៅជាអូស៊ីឡូស្កុប? តើវាមានប្រយោជន៏អ្វីខ្លះ? តើវាដំណើរការយ៉ាងណា?

សូមមើលការប្រៀបធៀបនេះ:

Oscilloscope អាចវាស់ប្រេកង់បានពី 1Hz ទៅ 100MHz ឬ 500MHz

Spectrum អាចវាស់ប្រេកង់បានពី 5KHz ទៅ 2GHz ឬ ច្រើនGMHz

Victor Scope សម្រាប់វាស់បរិមាណព៌ណដើម្បីលាយឲ្យស្មើរព៌ណ(អ្នកនៅស្រុកខ្មែរទិចណាស់ស្គាល់វាបើអ្នកល្មមៗគិតថាជា Oscilloscope)

មានទៀត WAVEFORM ស្រដៀងនឹង Oscilloscope ដែរតែច្រើនប្រើវាសម្រាប់វាស់រលកសញ្ញា video.
ខ្ញុំអ្នកសរសេរធ្លាប់ប្រើតែ Oscolloscope, Victorscope, WaveForm,
Specteum, Collor Bar,Labtool Universal Programmers, ឧបករណ៏សម្រាប់ Alignment TV Flasma និង Professional Camera ផ្សេងទៀតចាំនិយាយគ្នាក្រោយទុកឲ្យគេប្រូមុន។ឧបករណ៏ទាំងអស់នេះ បានទៅរៀនរបៀបប្រើនៅប្រទេសម៉ាឡេស៊ីរយពេល៦ខែកាលពីឆ្នាំ១៩៩៧មកម្លេះគិតទៅប្រើវាជាប្រចាំរយពេលជាង១០ឆ្នាំ(នៅកន្លែងធ្វើការតែប៉ុណ្ណោះ)។
Oscilloscope ជាឧបករណ៏បង្ហាញក្រាហ្វិចយ៉ាងសំខាន់មួយ។
វាគូរក្រាហ្វិចរលកសញ្ញាចរន្ត។ក្នុងការប្រតិបត្តទាំងឡាយ បានឃើញក្រាហ្វិចនៃរលកសញ្ញាផ្លាស់ប្តូរទៅតាមពេលវេលា។
នៅលើអ័ក្សបន្ទាត់ឈរ(Y)បង្ហាញពីរង្វាស់កម្លាំងជាវ៉ុល(V)និង
បន្ទាត់ដេក(X)បង្ហាញពីរយពេល

អាំងតង់ស៊ីតេឬពន្លឺដែលបង្ហាញជួនកាលអាចហៅវាថាអ័ក្ស Z
(មើលរូបទីមួយ)
នេះជាក្រាហ្វិចគំរូអាចប្រាប់យើងនូវអ្វីៗជាច្រើននៃរលកសញ្ញា។

ការបង្ហាញឲ្យដឹងខ្លះៗខាងក្រោមជាមួយ Oscilloscope :

• អ្នកអាចកំនត់ពេលនិងវ៉ុលរបស់រលកសញ្ញា

• អ្នកអាចគណនាប្រេកង់ រំយោល នៃ រលកសញ្ញា

• អ្នកអាចមើលឃើញផ្នែកបំលាស់ទី “moving parts” នៃដំណើរការក្នុងសៀគ្វីមួយដែលបង្ហាញដោយរលកសញ្ញា

• អ្នកអាចនិយាយថាបើគ្រឿណាមួយមិនដំណើរការ នោះធ្វើឲ្យរលកសញ្ញាកោង(ប្តូររូបរាង)ខុសប្រក្រតី។

• អ្នកអាចមើលឃើញបរិមាណនៃរលកសញ្ញាចរន្តជាប់(DC)ឬចរន្តឆ្លាស់(AC)

• អាចប្រាប់អ្នកនូវបិរមាណនៃរលកសញ្ញារំខាន(noise)ហើយការរំខាននោះផ្លាស់ប្តូរទៅតាមពេល។


Oscilloscope
ជាឧបករណ៏មួយមើលទៅដូចជាទូរទស្សន៏មួយគ្រឿងខុសគ្នាត្រង់វាមានក្រលាសំណាញ់លើកញ្ចក់អេក្រង់ ជាធម្មតាផ្នែកខាងមុខនៃ Oscilloscope មានប្រដាប់សារ៉េដែលបែងចែកតាមផ្នែកមុខងារដូចជាប្លុកVertical(ខ្សែបន្ទាត់ឈរ) ប្លុក Horizontal(ខ្សែបន្ទាត់ផ្តេក) និង Trigger(ប្រដាប់សារ៉េឲ្យមានលំនឹង)។វាក៏មានកញ្ចក់បង្ហាញនិងឌុយចូល(input connectors)ផងដែរ។
យកវាមកមើលបើអ្នកមាន Oscilloscope នៅនឹងហាងឬផ្ទះរបស់អ្នករួចប្រៀបធៀបជាមួយរូបទី២ និង ទី៣ខាងក្រោម



តើយើងអាចធ្វើអ្វីបានខ្លះជាមួយវា?

Oscilloscopes តែងបានប្រើដោយអ្នកបច្ចេកទេសជួសជុលទូរទស្សន៏ដើម្បីធ្វើរូបសាស្ត្រ(physicists)។ហើយក៏មិនអាចជៀសរួចផងដែរសម្រាប់អ្នកចេញគំរោង(designing)ឬជួសជុលគ្រឿងអេឡិចត្រូនិចទាំងឡាយ។

ផលប្រយោជន៏របស់ Oscillope មិនមានកំណត់ទេសម្រាប់ពាក្យថាអឡិចត្រូនិក។
ជាមួយproper transducer(អត់ចេះបកប្រែ), Oscilloscope អាចវាស់នូវបាតុភូតគ្រប់ប្រភេទដែលកើតលើឧបករណ៏អេឡិចត្រូនិក។ “Transducer” គឺជាអ្នកបង្កើតរលកសញ្ញាអេឡិចត្រូនិច
នៅក្នុងទំនាក់ទំនងទៅនឹង physical stimuli(មានអ្នកណាចេះបកប្រែប្រាប់ផង)
ដូចជាសំលេង, ចលនាមេកានិក, សម្ពាត,ពន្លឺ ឬ កំដៅ។
ឧទាហរណ៏: Microphone គឺជា “ Tranducer ”
មួយវិញទៀតជាមួយគ្រឿងយន្តស្វ័យប្រវត្ត វិស្វករប្រើ Oscilloscope ដើម្បីវាស់នូវភាពរំញ័រ
របស់ម៉ាស៊ីន។
អ្នកស្រាវជ្រាវវេជ្ចសាស្ត្រប្រើ Oscilloscope វាស់កំរិតរំញោចរបស់ខួរក្បាល

ជាមួយ Oscilloscope លទ្ធភាពគ្មានទីបញ្ចប់។


ប្រូពី The Oscilloscope (ភាគ២)
អាណាឡុក និង ឌីជីថល (Analog & Digital)
យើងអាចបែងចែកសម្ភារអេឡិចត្រូនិកជាពីរប្រភេទគឺ:អាណាឡុក(analog)និងឌីជីថល(digital)
ប្រភេទអាណាឡុកដំណើរការជាមួយវ៉ុលីមសារ៉េវ៉ុលចរន្ត(variable voltages)ខុសពីឌីជីថល ដំណើរការជាមួយបន្តុំតួរលេខ(discrete binary numbers)
ដែលមានប៊ុយតុងចុចរាបស្មើមិនមានប្រដាប់សារ៉េសាំញ៉ាំឡើយ។វាអាចបង្ហាញតួរលេខឲ្យយើងអានបានងាយស្រួល ជួនកាលវាអាចថចស្គ្រីន(Touch Screen )បានទៀតផង។
ឧទារហ៏, យើងកំនត់ថា ម៉ាស៊ីនចាក់ចំរៀងពីគុបជា
ម៉ាស៊ីនអាណាឡុក ហើយម៉ាស៊ីនកំភេកឌិស(compact disc player)ជាម៉ាស៊ីនឌីជីថល
Oscilloscopesក៏មានប្រភេទអាណាឡុកនិងឌីជីថលផងដែរ។
Analog oscilloscope ចរន្តវ៉ុល(voltage)ដំណើរការដោយផ្ទាល់ វាចាប់ផ្តើមវាស់ហើយបំលាស់ទីតាមបាច់អេឡិចត្រុងដើម្បីបង្ហាញលើអេក្រង់។ ចរន្តវ៉ុលបានផ្លាតសមមាត្ររវាងឡើង និង ចុះ បន្តបន្ទាប់ជាមួយរលកសញ្ញា។ ហេតុការនេះវាបង្ហាញភ្លាមៗលើអេក្រង់ waveform. ដោយឡែកគំរូនៃ digital oscilloscope ទំរង់រលកសញ្ញាប្តូរពី Analog ទៅ Digital ឬហៅថាADC (analog-to-digital converter ). វាបានប្តូរចរន្តវ៉ុលដែលបានចាប់ផ្តើមវាស់ទៅក្នុងព៌តមានឌីជីថល។ រួចប្រើព៌តមានឌីជីថលនោះបង្កើតឡើងវិញនូវទំរង់រលកសញ្ញាលើអេក្រង់។

ក្នុងការប្រតិបត្តិ យើងប្រើណាមួយក៏បានទោះ analog ឬ digital ប្រើបានដូចគ្នាគ្រាន់តែមានប្រយោជន៏ទៅតាមលទ្ធភាពរបស់វា( មើល specific tasks )។
មានអ្នកខ្លះចូលចិត្តប្រើ analog oscilloscopes ព្រោះគិតថានៅពេលត្រូវវាស់រលកសញ្ញាដែលលឿនបានច្បាស់ ឬគេមានជំនាញប្រើតែអាបែបហ្នឹង។
Digital oscilloscopes អាចឲ្យអ្នកចាប់យក(capture)មកមើលហេតុការដែលកើតឡើងកន្លែងណាមួយបានជាក់លាក់។ waveform ដំណើរការទិន្នន័យ បែបឌីជីថល ឬបញ្ជូនទិន្នន័យនោះទៅដំណើរការក្នុងកុំព្យុទ័របាន។ ហើយគេអាចផ្ទុកដាតានោះក្នុងកុំព្យុទ័រសម្រាប់មើល ឬអាចព្រិន វាចេញក្រៅមើលក៏បាន។
(នៅមានប្រូបន្តទៅភាគទី៣)

Thursday, September 3, 2009

ស្វែងយល់ពីគ្រឿងកំប៉េកកំប៉ុករបស់ជាងជួសជុលទូរស័ព្ទ


នេះជាជ័រស្រល់ដែលភាសាគេហៅថាRosin
ប្រើវាសម្រាប់ជួយឲ្យសំណរត់រលោងល្អ។ ដាក់វាតិចៗជុំវិញ IC ដែលមានជើងច្រើនរួចផ្លុំកំដៅ…



ប្រដាប់ពាក់កដៃដើម្បីប្រឆាំងជាមួយប្រតិកម្មចរន្តផ្សេងៗមកលើឧបករណ៏ដែលយើងកំពុងកាន់។
ហាមពាក់លើប្រដាប់ក្នុងខោ។ភាសាគេហៅថា Anti-static Wrist Strap.ជាងៗនៅស្រុកខ្មែរអត់មានអ្នកណាប្រើទេព្រោះគិតថាមិនមានប្រយោជន៏។តាមពិតធ្លាប់ឮអ្នកខ្លះនិយាយថា “ គ្រាន់តែដោះប្តូរខ្សែ ដូរអេក្រង់វាអត់ចេញភ្លើងតែម្តង… ហេតុការនេះវាកើតមកពីរឿងនេះឯង។ជឿរមិនជឿរហើយទៅ។


តាមរូបនេះទោះមិនប្រាប់ក៏ក្មានអ្នកណាហៅវាថាស្រោមអនាម័យដែរ។វាជាស្រោមដៃ។ពាក់វានៅពេល
យើងពេលចង់ស្រាតម៉ាស៊ីនឲ្យននលគក។ហើយយកដៃទៅចាប់ប្រដាប់ខ្ចីញ៉ិញរបស់វា។បើមិនពាក់វាទេជាមួយដៃដែលជាប់ដោយជាតិញើស ជាតិប្រៃ ជាតិសើម…របស់យើងនឹងធ្វើឲ្យ
ម៉ាស៊ីនច្រេះស្នឹមឆ្លងខូចមិនខាន។តែសំនាងដែរស្រុកខ្មែរមិនបាច់ប្រើក៏មិនអីដែរមិនទើសក្បាលអាណាទេ។ តាមភាសាបរទេសហៅថា Antistatic Glove ESD . ចង់ដឹងច្បាស់សូមDownload ESD videoមើលលេងទៅ។


អត់ដឹងថាភាសាខ្មែរហៅអីទេតែភាសាបរទេសហៅថា Soldering Wick .ប្រើវាសម្រាប់បៀកសំណ(ភាសាសមញ្ញហៅថាសំណ)ដែលមានច្រើនលើ Board កុំឲ្យហៀរលើគ្រឿងផ្សេងទៀត និងងាយស្រួលយកគ្រឿងនោះចេញពី board (សង្ស័យថាអត់យល់ទេមើលទៅ)



ជាស្គុតពិសេសម្យ៉ាងសម្រាប់បិទការពារលើ IC ឬគ្រឿងដែលនៅជុំវិញ IC ដែលយើងចង់ផ្លុំដកចេញឬដាក់ចូល។វាមានឈ្មោះថា Kapton Tape



ជាស្គុតពិសេសម្យ៉ាងសម្រាប់បិទការពារលើ IC ឬគ្រឿងដែលនៅជុំវិញ IC ដែលយើងចង់ផ្លុំដកចេញឬដាក់ចូល។ច្រើនប្រើជាមួយ IR Station. ប្រើវាជំនួស Kapton Tape ក៏បាន។



Liquid Flux for Lead Free Soldering: មិនដឹងភាសាខ្មែរហៅអ្វីទេ
វាខុសពីជ័រស្រល់ត្រង់ថា វាជាវត្ថុរាវ គេច្រើនប្រើវាលាបលើជើង IC ពេលផ្លុំកំដៅ​​ វាញែកសំណមិនឲ្យឆ្លងនិងកាត់ស្នឹមចេញធ្វើឲ្យជើង IC ភ្លឺរលោងផងដែរ។



តើនេះវាជាសំណមែនទេ?បើដឹងហើយសួរធើអី?
តាមពិតពីមុនមកគេប្រើសំណដើម្បីផ្សាគ្រឿងអេឡិចត្រូនិចលើ Board។តែសម័យទំនើបគេឈប់ប្រើសំណទៀតហើយ។គឺផ្សំឡើងពីសំលោហដែលមិនមានអុកស៊ីតកម្ម
(កាលនោះជនជាតិអេស្ប៉ាញបង្រៀនចេះអង្លេសតិចពេកស្តាប់អត់បានថាផ្សំពីអី​​​ គ្រាន់តែចាំថាគេហៅ Lead-Free )
Lead Free មានន័យថាអត់មានសារធាតុសំណ។ Lead Free ទោះត្រូវខ្យល់ឬសំនើមក៏មិនមានស្នឹមដែរ។

ការពិភាក្សា Nokia SL3 based - ពិតឬមិនពិត

ដោយបំណងល្អពី KVSSERVICE

ជួនកាលយើងមានការកត់សំគាល់ចំពោះBB5 ប្រភេទថ្មីជាមួយSoftware Versionខ្ពស់ជាង 50.00.

នៅពេលក្រុមហ៊ុន Nokia បានផលិតចេញលក់នៅលើទីផ្សានូវទូរស័ព្ទ BB5 ជាមួយប្រព័ន្ធសុវត្តិភាព SIMLOCK ដែលមិនអាចដោះកូដបានពីមុនមក, Griffinteam បានព្យាយាមដោះកូដវាដោយប្រើ TP

ក្រោយមកស្ទើរតែគ្រប់ទូរស័ព្ទ BB5 ទាំងនោះអាចដោះកូដបានដោយមិនប្រើ Testpoint ទៀតទេ។

មកដល់ឥឡូវនេះ Nokia បានប្តូរ Firmware ទាំងស្រុងក្នុងទូរស័ព្ទជាមួយ SL3 Security Zone.

បច្ចុប្បន្នបើសិនជាយើងព្យាយាម Downgrade ឬ Udnlock វានឹងចេញរោគសញ្ញាដូជជា:
* Contact Service
* មាន IMEI - 12345678901?
* ចេញសគាំង
* ចេញ NOKIA logo គាំង
* ចុចលើ SIMLOCK State ចេញ Security 'Failed to Read'
* ទូរស័ព្ទមិនចេញភ្លើង


តាមគំនិតថ្មីមួយ សុវត្ថភាពលើ PA_SL3 (Simlockx, x=2, x+3 ) ដែលការពារដោយមុខងារពិសេសេនៃ “ProtectedApp_SL” ដែលមិនដូចគ្នានឹងPA_SL2 ផ្ទូយទៅវិញវាបានកែប្រែ Eeprom នៅក្នុង Flash

គ្រប់ Nokia ចេញថ្មីទាំងអស់មានទំរង់SL3ហើយប្រាកដណាស់ថានឹងមានបន្ថែមច្រើនជាងនេះនៅពេលអនាគតគ្រប់ RPL Rebuild នឹងធ្វើទាំស្រុងដោយ Nokia Server.

ទូរស័ព្ទដែលជាប្រភេទ SL3 សព្វថ្ងៃនេះមាន:
ត្រកូលដែលមាន CPU ប្រភេទផ្សេងគ្នាតែមាន​ MCU SW សុវត្ថភាពថ្មី SIMLock3- “SL3” (T-mobile & Orange)
* 3600s MCU v56.26 (RM-352)
* 5310 MCU v58.58, v59.42 (RM-303)
* 6300 MCU v57.20 (RM-217)
* 6500c MCU v59.45 (RM-265)
* 6500s MCU v59.60 (RM-240)
* ... (នឹងច្រើនទៀតនៅពេលអនាគត)

បន្ទាបើពី Downgrade ទូរស័ព្ទនឹងរលត់ តែវាអាចបើកចេញភ្លើងវិញបន្ទាប់ពីយើងសរសេសរត្រូវ MCU SW ដើម

ប្រយ័ត្ន: កុំសាកល្បង Unlock និង Downgrade Nokia SL3 ដោយប្រើ​ Softwareអោយសោះព្រោះអ្មកនឹងនិយាយថា
bye bye my darling phone ទោះ Backup RPL និង PM ក៏មិនអាចជួយបានដែរ

ទូរស័ព្ទ Restart ឬ រលត់ក្រោយពីទុកមួយសន្ទុះមក

របៀបជួសជុលបញ្ហា Restart នៅពេលទូរស័ព្ទមាន Imei ធម្មតា

ក្នុងករណីនេះ ដំបូងសាកល្បងជួសជុលដោយសរសេរ Full Modified PM
(ដោយគ្មាន Field 308 ជាមួយ SX4Auth .
ប្រើ SX4 រួចភ្លាមសរសេរ Full PM Modified ចូលទូរស័ព្ទ។ ឆែកក្រែងមាន MMC ខាងក្នុងយកចេញ ។

បើកសាកមើលដំណើរការហើយឬនៅ បើមិនដំណើរការត្រូវសរសេរ Full Flash រួចសរសេរ PM ជា
មួយ SX4 ឬ សាកល្បង Downgrading.

ជាញយៗបញ្ហា Restart តែងជួសជុលដោយធ្វើ File System Format រួច Factory Default.
ទូរស័ព្ទត្រូវតែគ្មាន MMC ខាងក្នុង)។

ដោយឡែកនេះជាមធ្យោបាយចុងក្រោយក្នុងការជួសជុលផ្នែក Software គឺប្រើវិធី Erase Flash (Rap) :
ដំបូង Save ទាំង PM 308 និង RPL (CRT 308 និង CRT BKP). បើវាជា BB5+ ប្រភេទថ្មីត្រូវ Backup Full PM ពី 0 ទៅ 400, ព្រោះយើងត្រូវការ Restore Field 308, បើមិនដូចនេះទេយើងនិងត្រូវចំណាយលើការទិញ RPL ថ្មី
ចូរប្រយ័ត្ន...

ឥឡូវនេះយើងអាច Erase បានហើយ
JAF ជ្រើសយក UNI_rapido.bin ត្រង់ MCU រួច Click Flash
MT ជ្រើសយក uni_rap.bin ត្រង់ MCU រួច Click Flash
Full Erase, IMEI របស់ទូរស័ព្ទនឹងទៅជា 1234567890654321, SP Area នឹងខូចហើយ CMT Flash Data នឹងបង្ហាញ FFFFFFFFFFFFFFFFFFFFFFFFFFFFFFFF

សរសេរ Full Flash ជាមួយ Firmware ណាមួយកុំឥ្យចាស់ពេកឬថ្មីពេកព្រោះវាអាចមានបញ្ហាផ្សេងទៀត។

សរសេរ Flash ហើយទូរស័ព្ទអាចបើកភ្លើងបាន។ យើងចុចលើ Info នឹងឃើញ:
IMEI: 12345610654321
PROVIDER KEY: 0000000000000000
Provider: Unknown provide

ដល់ពេលត្រូវ Restore Original Backup PM 308 ក្នុងករណីដែលមិនអាច Restore ត្រូវសរសេរ Flash ដែលមាន Version ដូចកាលពី Backup ឡើងវិញរួចសាក Restore ម្តងទៀត។ Restore ចប់ដកឌុយចេញរួចភ្ជាប់ម្តងទៀត។ ចុច INFO, ឥឡូវនេះទូរស័ព្ទគួរតែត្រូវបានជួសជុល។
បើអ្នកមាន Backup Full PM (0-400) មិនចាំបាច់ សរសេរ Flash ឡើងវិញទេ។ គ្រាន់តែសរសេរវា ចូលដោយ មិនចាំបាច់ត្រូវការ SX4 . សរសេរចប់ភ្ជាប់ឌុយឡើងវិញ Info សាកមើល .
SP Area ត្រូវបានជួសជុលហើយ បើនៅតែមិនអាចត្រូវសរសេរ RPL Backup ចូលថែមទៀត។

បន្ទាប់ពី Restored MP 308 ហើយបើកទូរស័ព្ទចេញ Contact Service/ Retailer ឬ ដំណើរការជាមួយ IMEI ខូច
ក្នុងលក្ខ័ណ្ឌនេះទូរស័ព្ទមាន IMEI: 123456789054321 អ្នកអាចសរសេរ PM ដែលមិនមាន Field 308 ដោយមិនបាច់ប្រើ SX4 [ ព្រោះទូរស័ព្ទមិនមាន Certificate ( IMEI ) ហេតុនេះសរសេរ PM មិនបាច់ធ្វើ SX4 ទេ ]
ឥឡូវនេះដល់ពេល restore RPL, Restored RPL ហើយបើកទូរស័ព្ទចេញ Contact Service/ Retailer ឬ វាដំណើរការធម្មតាហើយ។
ចុងក្រោយប្រើ SX4 ដើម្បីសរសេរ PM Field [1] និង [309] ឬ Full PM តាមតែចង់។
ខាងលើនេះជាវិធីជួសជុលទូរស័ព្ទដោយប្រើ Software

របៀបជួសជុល Contact Service or Provider ដូចម្តេច?

របៀបជួសជុល Contact Service or Provider

ដំបូងពិនិត្យលើ IMEI និង SL ( Sim Lock ) Zone ខូចឬអត់ ដោយចុចលើ Info:
ក្នុងករណីដែលទទួលបាន IMEI 123456789012345 ហើយយើងពុំមានBackup Original RPL យើងសាកល្បងតាមមធ្យោយមិនអស់លុយ Free ដោយ Downgrade .តែបើ IMEI និង SP Data នៅតែខូចត្រូវUpgrade វាមកវិញរួចទិញ RPL ថ្មីដើម្បីជួសជុលវា។ទាមទារប្រើសេវា Ask ឲ្យទៅជា RPL .
ក្នុងករណីដែល IMEI មានជាធម្មតាតែ SL Zone ខូចហើយអ្នកមិនមាន Original PM(308) Backup តើគួរធ្វើអ្វី?
បើ SP Data corrupted ដូចខាងក្រោម:
CONFIG KEY: FFFFFFFFFFFFFFFF
PROVIDER KEY: FFFFFFFFFFFFFFFF

Provider: Unknown provider

ហើយទូរស័ព្ទនោះ Supported Unlock, អ្នកអាចសាកល្បងជួសជុលវា Free ជាមួយ Software ណាដែល Free
BB5 Unlock, ដោយចុច Unlock ប៊ុយតុងឬ Repair SP Data ប៊ុយតុង ( វាគួរតែត្រូវបានជួសជុល ) បើមិនដូចនេះ
ទេអ្នកអាចត្រូវការ RPL ថ្មី។

បើ SP Data corrupted ដូចខាងក្រោម::
CONFIG KEY: 0000000000000000
PROVIDER KEY: 0000000000000000

Provider: Unknown provide
យើងចាំបាច់ត្រូវតែទិញ RPL ថ្មី ទោះជាទូស័ព្ទ Support Unlock Free ក៏ដោយ។ ប្រើសេវា Ask ឲ្យទៅជា RPL .

ក្នុងករណីដែលយើងមាន RPL Backup ហើយមិនមាន PM 308 , យើងគ្រាន់តែអាច Restore IMEI តែមិនអាចជួសជុល SP Data Corupted ដូចនេះបានទេ :
PROVIDER KEY: 0000000000000000
Provider: Unknown provide



ក្នុងករណីដែលយើងមាន PM 309 Backup ហើយមិនមាន RPL , អ្នកអាចជួសជុល SP data តែមិនអាច
ជួសជុល IMEI ក្នុងទូរស័ព្ទបានទេ។ ត្រូវ ប្រើសេវា Ask ឲ្យទៅជា RPL .

ក្នុងករណីដែលយើងមាន IMEI និង SL Zone ជាធម្មតាតែ ទូរស័ព្ទនៅតែចេញ Cotact Service/ Provider:
ដំបូងត្រូវចុចលើ Self Test រួចពីនិត្យមើល ST Security តើ Passed ឬ Failed ?
បើ Passed ត្រូវធ្វើ File System Formate រួច Factory Setting . តែបើនៅតែមិនជាត្រូវពិនិត្យមើល Hardware
បើ ST Security Test ឃើញ Failed ត្រូវសរសេរ PM Field [1] និង [309] ឬ Full PM ដែលអ្នកចង់បានដោយ
ប្រើ SX4 Auth Service បន្ទាប់មកធ្វើ Factory Setting .
ជាញយៗតែងជួសជុលវាដោយ Downgrading ឬ សរសេរ RPL រួចសរសេរ PM ជាមួយ SX4. បើនៅដដែលUpgrade វាវិញ........បើនៅតែមិនដើរសាកល្បងតាមវិធី Erasing.

Wednesday, September 2, 2009

HTC windows mobile Unlock

HTC models​ខាងក្រោមអាចដោះកូដបានក្នុងតំលៃ២៥ដុល្លារមួយគ្រឿង រយពេល៣ទៅបួនថ្ងៃ:

* HTC Rhodium HTC T737X / HTC Touch Pro2 / T-Mobile MDA Vario
* HTC Topaz HTC T535X / HTC Touch Diamond2 / T-Mobile MDA Compact V
* HTC Raphael HTC T727X / Orange & Swisscom & Vodafone & HTC Touch Pro / AT&T & HTC Fuze / O2 Xda Diamond Pro / O2 Xda Serra / T-Mobile MDA Vario IV / Alltel & HTC Touch Pro / Sprint & HTC Touch Pro / Verizon XV6850 / SoftBank X05HT / NTT Do
* HTC Maple HTC S520 / HTC S521 / HTC S522 / HTC S523 / HTC Snap / T-Mobile Dash 3G
* HTC Panther HTC Skywriter / Palm Treo 850 / Palm Treo Pro
* HTC Iolite HTC T424X / HTC Touch Cruise / Dopod Touch Cruise / O2 Xda Guide
* HTC Sapphire HTC A616X / A617X / A618X / HTC Magic / Vodafone & HTC Magic / Dopod Magic / T-Mobile G2
* HTC Diamond HTC P3700 / HTC P3701 / HTC P3702 / HTC Touch Diamond / HTC Touch Diamond P3702 / HTC Touch Diamond (White Gold Edition) / Orange & Swisscom & Vodafone & HTC Touch Diamond / Dopod S900 (Touch Diamond)
* HTC Rose HTC S740 / EMobile Emonster S22HT
* HTC Jade HTC T323X / HTC Touch 3G / Dopod Touch
* HTC Blackstone HTC T828X / HTC Touch HD / Dopod Touch HD
* HTC Dream HTC A717X / HTC Dream / Android Dev Phone / T-Mobile G1
* HTC Opal HTC T222X / HTC Touch Viva / Dopod Touch Viva
* HTC Kovsky Sony Ericsson XPERIA X1 / HTC Venus