Saturday, September 5, 2009

ប្រូពី The Oscilloscope

(ភាគ១)

អ្វីទៅជាអូស៊ីឡូស្កុប? តើវាមានប្រយោជន៏អ្វីខ្លះ? តើវាដំណើរការយ៉ាងណា?

សូមមើលការប្រៀបធៀបនេះ:

Oscilloscope អាចវាស់ប្រេកង់បានពី 1Hz ទៅ 100MHz ឬ 500MHz

Spectrum អាចវាស់ប្រេកង់បានពី 5KHz ទៅ 2GHz ឬ ច្រើនGMHz

Victor Scope សម្រាប់វាស់បរិមាណព៌ណដើម្បីលាយឲ្យស្មើរព៌ណ(អ្នកនៅស្រុកខ្មែរទិចណាស់ស្គាល់វាបើអ្នកល្មមៗគិតថាជា Oscilloscope)

មានទៀត WAVEFORM ស្រដៀងនឹង Oscilloscope ដែរតែច្រើនប្រើវាសម្រាប់វាស់រលកសញ្ញា video.
ខ្ញុំអ្នកសរសេរធ្លាប់ប្រើតែ Oscolloscope, Victorscope, WaveForm,
Specteum, Collor Bar,Labtool Universal Programmers, ឧបករណ៏សម្រាប់ Alignment TV Flasma និង Professional Camera ផ្សេងទៀតចាំនិយាយគ្នាក្រោយទុកឲ្យគេប្រូមុន។ឧបករណ៏ទាំងអស់នេះ បានទៅរៀនរបៀបប្រើនៅប្រទេសម៉ាឡេស៊ីរយពេល៦ខែកាលពីឆ្នាំ១៩៩៧មកម្លេះគិតទៅប្រើវាជាប្រចាំរយពេលជាង១០ឆ្នាំ(នៅកន្លែងធ្វើការតែប៉ុណ្ណោះ)។
Oscilloscope ជាឧបករណ៏បង្ហាញក្រាហ្វិចយ៉ាងសំខាន់មួយ។
វាគូរក្រាហ្វិចរលកសញ្ញាចរន្ត។ក្នុងការប្រតិបត្តទាំងឡាយ បានឃើញក្រាហ្វិចនៃរលកសញ្ញាផ្លាស់ប្តូរទៅតាមពេលវេលា។
នៅលើអ័ក្សបន្ទាត់ឈរ(Y)បង្ហាញពីរង្វាស់កម្លាំងជាវ៉ុល(V)និង
បន្ទាត់ដេក(X)បង្ហាញពីរយពេល

អាំងតង់ស៊ីតេឬពន្លឺដែលបង្ហាញជួនកាលអាចហៅវាថាអ័ក្ស Z
(មើលរូបទីមួយ)
នេះជាក្រាហ្វិចគំរូអាចប្រាប់យើងនូវអ្វីៗជាច្រើននៃរលកសញ្ញា។

ការបង្ហាញឲ្យដឹងខ្លះៗខាងក្រោមជាមួយ Oscilloscope :

• អ្នកអាចកំនត់ពេលនិងវ៉ុលរបស់រលកសញ្ញា

• អ្នកអាចគណនាប្រេកង់ រំយោល នៃ រលកសញ្ញា

• អ្នកអាចមើលឃើញផ្នែកបំលាស់ទី “moving parts” នៃដំណើរការក្នុងសៀគ្វីមួយដែលបង្ហាញដោយរលកសញ្ញា

• អ្នកអាចនិយាយថាបើគ្រឿណាមួយមិនដំណើរការ នោះធ្វើឲ្យរលកសញ្ញាកោង(ប្តូររូបរាង)ខុសប្រក្រតី។

• អ្នកអាចមើលឃើញបរិមាណនៃរលកសញ្ញាចរន្តជាប់(DC)ឬចរន្តឆ្លាស់(AC)

• អាចប្រាប់អ្នកនូវបិរមាណនៃរលកសញ្ញារំខាន(noise)ហើយការរំខាននោះផ្លាស់ប្តូរទៅតាមពេល។


Oscilloscope
ជាឧបករណ៏មួយមើលទៅដូចជាទូរទស្សន៏មួយគ្រឿងខុសគ្នាត្រង់វាមានក្រលាសំណាញ់លើកញ្ចក់អេក្រង់ ជាធម្មតាផ្នែកខាងមុខនៃ Oscilloscope មានប្រដាប់សារ៉េដែលបែងចែកតាមផ្នែកមុខងារដូចជាប្លុកVertical(ខ្សែបន្ទាត់ឈរ) ប្លុក Horizontal(ខ្សែបន្ទាត់ផ្តេក) និង Trigger(ប្រដាប់សារ៉េឲ្យមានលំនឹង)។វាក៏មានកញ្ចក់បង្ហាញនិងឌុយចូល(input connectors)ផងដែរ។
យកវាមកមើលបើអ្នកមាន Oscilloscope នៅនឹងហាងឬផ្ទះរបស់អ្នករួចប្រៀបធៀបជាមួយរូបទី២ និង ទី៣ខាងក្រោម



តើយើងអាចធ្វើអ្វីបានខ្លះជាមួយវា?

Oscilloscopes តែងបានប្រើដោយអ្នកបច្ចេកទេសជួសជុលទូរទស្សន៏ដើម្បីធ្វើរូបសាស្ត្រ(physicists)។ហើយក៏មិនអាចជៀសរួចផងដែរសម្រាប់អ្នកចេញគំរោង(designing)ឬជួសជុលគ្រឿងអេឡិចត្រូនិចទាំងឡាយ។

ផលប្រយោជន៏របស់ Oscillope មិនមានកំណត់ទេសម្រាប់ពាក្យថាអឡិចត្រូនិក។
ជាមួយproper transducer(អត់ចេះបកប្រែ), Oscilloscope អាចវាស់នូវបាតុភូតគ្រប់ប្រភេទដែលកើតលើឧបករណ៏អេឡិចត្រូនិក។ “Transducer” គឺជាអ្នកបង្កើតរលកសញ្ញាអេឡិចត្រូនិច
នៅក្នុងទំនាក់ទំនងទៅនឹង physical stimuli(មានអ្នកណាចេះបកប្រែប្រាប់ផង)
ដូចជាសំលេង, ចលនាមេកានិក, សម្ពាត,ពន្លឺ ឬ កំដៅ។
ឧទាហរណ៏: Microphone គឺជា “ Tranducer ”
មួយវិញទៀតជាមួយគ្រឿងយន្តស្វ័យប្រវត្ត វិស្វករប្រើ Oscilloscope ដើម្បីវាស់នូវភាពរំញ័រ
របស់ម៉ាស៊ីន។
អ្នកស្រាវជ្រាវវេជ្ចសាស្ត្រប្រើ Oscilloscope វាស់កំរិតរំញោចរបស់ខួរក្បាល

ជាមួយ Oscilloscope លទ្ធភាពគ្មានទីបញ្ចប់។


ប្រូពី The Oscilloscope (ភាគ២)
អាណាឡុក និង ឌីជីថល (Analog & Digital)
យើងអាចបែងចែកសម្ភារអេឡិចត្រូនិកជាពីរប្រភេទគឺ:អាណាឡុក(analog)និងឌីជីថល(digital)
ប្រភេទអាណាឡុកដំណើរការជាមួយវ៉ុលីមសារ៉េវ៉ុលចរន្ត(variable voltages)ខុសពីឌីជីថល ដំណើរការជាមួយបន្តុំតួរលេខ(discrete binary numbers)
ដែលមានប៊ុយតុងចុចរាបស្មើមិនមានប្រដាប់សារ៉េសាំញ៉ាំឡើយ។វាអាចបង្ហាញតួរលេខឲ្យយើងអានបានងាយស្រួល ជួនកាលវាអាចថចស្គ្រីន(Touch Screen )បានទៀតផង។
ឧទារហ៏, យើងកំនត់ថា ម៉ាស៊ីនចាក់ចំរៀងពីគុបជា
ម៉ាស៊ីនអាណាឡុក ហើយម៉ាស៊ីនកំភេកឌិស(compact disc player)ជាម៉ាស៊ីនឌីជីថល
Oscilloscopesក៏មានប្រភេទអាណាឡុកនិងឌីជីថលផងដែរ។
Analog oscilloscope ចរន្តវ៉ុល(voltage)ដំណើរការដោយផ្ទាល់ វាចាប់ផ្តើមវាស់ហើយបំលាស់ទីតាមបាច់អេឡិចត្រុងដើម្បីបង្ហាញលើអេក្រង់។ ចរន្តវ៉ុលបានផ្លាតសមមាត្ររវាងឡើង និង ចុះ បន្តបន្ទាប់ជាមួយរលកសញ្ញា។ ហេតុការនេះវាបង្ហាញភ្លាមៗលើអេក្រង់ waveform. ដោយឡែកគំរូនៃ digital oscilloscope ទំរង់រលកសញ្ញាប្តូរពី Analog ទៅ Digital ឬហៅថាADC (analog-to-digital converter ). វាបានប្តូរចរន្តវ៉ុលដែលបានចាប់ផ្តើមវាស់ទៅក្នុងព៌តមានឌីជីថល។ រួចប្រើព៌តមានឌីជីថលនោះបង្កើតឡើងវិញនូវទំរង់រលកសញ្ញាលើអេក្រង់។

ក្នុងការប្រតិបត្តិ យើងប្រើណាមួយក៏បានទោះ analog ឬ digital ប្រើបានដូចគ្នាគ្រាន់តែមានប្រយោជន៏ទៅតាមលទ្ធភាពរបស់វា( មើល specific tasks )។
មានអ្នកខ្លះចូលចិត្តប្រើ analog oscilloscopes ព្រោះគិតថានៅពេលត្រូវវាស់រលកសញ្ញាដែលលឿនបានច្បាស់ ឬគេមានជំនាញប្រើតែអាបែបហ្នឹង។
Digital oscilloscopes អាចឲ្យអ្នកចាប់យក(capture)មកមើលហេតុការដែលកើតឡើងកន្លែងណាមួយបានជាក់លាក់។ waveform ដំណើរការទិន្នន័យ បែបឌីជីថល ឬបញ្ជូនទិន្នន័យនោះទៅដំណើរការក្នុងកុំព្យុទ័របាន។ ហើយគេអាចផ្ទុកដាតានោះក្នុងកុំព្យុទ័រសម្រាប់មើល ឬអាចព្រិន វាចេញក្រៅមើលក៏បាន។
(នៅមានប្រូបន្តទៅភាគទី៣)

No comments:

Post a Comment