Sunday, September 6, 2009

ស្វែងយល់

ចេះអង្លេសតិចៗអាចសែ្វងរកអ្វីក៏បានលើ Internet
តែបើមិនចេះភាសាគេរង់ចាំគេបកប្រែយឺតពេកហើយ
ព៌តមានទាន់ហន់ពី Software Update ថ្មីៗទីនេះ: http://forum.gsmhosting.com/vbb/forumdisplay.php?f=475

វេទការ SETOOL: http://www.mobile-files.com/forum/forumdisplay.php?f=93

វេទការ MT-box: http://forum.gtibox.com/forumdisplay.php?f=34

វេទការ Windows Mobile: Mobile: http://forum.xda-developers.com/index.php

វេទការ iphone: http://forum.gsmhosting.com/vbb/forumdisplay.php?f=456

http://www.iclarified.com/entries/index.php?caid=1&scid=25

Software crack, Hards Repaire: http://4mobilez.blogspot.com/

មានច្រើនទៀតចាំដាក់ឲ្យណាណីម្តង
ឲ្យគេចេះប្រើប្រូក្រាមគ្រប់ៗគ្នាសម្រាប់ជួសជុលទូស័ព្ទខ្លួនឯង។
រួចយើងមិនបាច់រកស៊ីបូកប្រូក្រាមអីទៀតទេបុកតែអាស្អីនោះបានហើយ មិនបាច់រកលុយអីទេទុកឲ្យអ្នកបង្រៀន Hardware ប្រូយកលុយបានហើយ។
នៅទៀត បង្រៀនឲ្យដឹងកន្លែងទិញប្រអប់ប្រូក្រាម Directly
មិនចាំបាច់ឲ្យគេចំនេញលើក្បាលអីសម័យ Internet
ហើយមិនដូច១០ឆ្នាំមុនមានតែ វណ្ណស៊ី និងដានី ស៊ីទីហ្វូន ឯណា។
មានអ្នកខ្លះប្រូពីនេះពីនោះថាខ្ឡួនឯពូកែមិនដែលរៀនពីអ្នណាមិនដែល
ស្គាល់អ្នកណាទេ។រឿនតែពី Internet,he he he...
បើអញ្ចឹងមែនហ៊ានស្បត់ឲ្យរាគអាចម៌បីយប់បីថ្ងៃជាប់គ្នាទេថាខ្លួនមិនបាន
ស្គាល់វណ្ណស៊ី មិនដែលរៀនពីវណ្ណស៊ី។មានអ្នកខ្លះមិនចេះប្រើប្រូក្រាម
យកទូរស័ព្ទមកឲ្យ វណ្ណស៊ីបុកឲ្យប្រឹងសម្លឹងចង់សាឡេវភ្នក
មើលរបៀបធ្វើចាំទៅដល់ហាងធ្វើឡើងវិញឲ្យណាណី។
បើមិនជឿចាក់វីដេអូដែលថតបានដោយកាមេរាឲ្យមើល
និយាយអត់ភទេបើប្រាំឆ្នាំមុនសូម្បីតែ ធ្វើ IMEI DCt4 ឬ
7250i contact service អត់មានអ្នកណាចេះផង។
ពីរឆ្នាំជាងនេះមានមិនតិចជាង៥នាក់ទេដែលបានយក
ប្រអប់ប្រូក្រាមមកលក់ហើយដេញថ្លៃគ្នាយ៉ាងចាស់ដៃ។
វណ្ណស៊ីនឹងប្រាប់ថាអ្នកណាខ្លះយកមកលក់ហើយយក
ចេញពីកន្លែងណាមក ប្រាប់ឲ្យដល់កន្លែងតែម្តង។
ដាច់ឆ្នាំនេះ វណ្ណស៊ីមានគម្រោបង្រៀនគេឲ្យចេះ
ជួសជុល Hardware ដោយខ្ឡួនឯងទៀត
ចាំមើលមានហាងឆេងយ៉ាងណា?
ព្រោះអ្នកដែលមករៀននឹងទទួលសញ្ញាប័ត្រពីក្រសួង
អប់រំយុវជននិងកីឡា អាចចូលធ្វើការតាមអង្គការឬ
ក្រុមហ៊ុនផ្សេងៗបានព្រោះអ្នកបង្រៀនមាន
សញ្ញាប័ត្រ Enginner ទាំងនៅក្នុងប្រទេស
និងក្រៅប្រទេសតែមិនបានអួតនឹងគេយូរហើយ ទុកវាដល់ណា។
ដល់ពេលនោះនិងផ្សាយតាមវិទ្យុនិងទូរទស្សន៏ឲ្យណាណីម្តង។
“នេះជាពាក្យចេះឯងចេះគេ”

Saturday, September 5, 2009

ប្រូពី The Oscilloscope

(ភាគ១)

អ្វីទៅជាអូស៊ីឡូស្កុប? តើវាមានប្រយោជន៏អ្វីខ្លះ? តើវាដំណើរការយ៉ាងណា?

សូមមើលការប្រៀបធៀបនេះ:

Oscilloscope អាចវាស់ប្រេកង់បានពី 1Hz ទៅ 100MHz ឬ 500MHz

Spectrum អាចវាស់ប្រេកង់បានពី 5KHz ទៅ 2GHz ឬ ច្រើនGMHz

Victor Scope សម្រាប់វាស់បរិមាណព៌ណដើម្បីលាយឲ្យស្មើរព៌ណ(អ្នកនៅស្រុកខ្មែរទិចណាស់ស្គាល់វាបើអ្នកល្មមៗគិតថាជា Oscilloscope)

មានទៀត WAVEFORM ស្រដៀងនឹង Oscilloscope ដែរតែច្រើនប្រើវាសម្រាប់វាស់រលកសញ្ញា video.
ខ្ញុំអ្នកសរសេរធ្លាប់ប្រើតែ Oscolloscope, Victorscope, WaveForm,
Specteum, Collor Bar,Labtool Universal Programmers, ឧបករណ៏សម្រាប់ Alignment TV Flasma និង Professional Camera ផ្សេងទៀតចាំនិយាយគ្នាក្រោយទុកឲ្យគេប្រូមុន។ឧបករណ៏ទាំងអស់នេះ បានទៅរៀនរបៀបប្រើនៅប្រទេសម៉ាឡេស៊ីរយពេល៦ខែកាលពីឆ្នាំ១៩៩៧មកម្លេះគិតទៅប្រើវាជាប្រចាំរយពេលជាង១០ឆ្នាំ(នៅកន្លែងធ្វើការតែប៉ុណ្ណោះ)។
Oscilloscope ជាឧបករណ៏បង្ហាញក្រាហ្វិចយ៉ាងសំខាន់មួយ។
វាគូរក្រាហ្វិចរលកសញ្ញាចរន្ត។ក្នុងការប្រតិបត្តទាំងឡាយ បានឃើញក្រាហ្វិចនៃរលកសញ្ញាផ្លាស់ប្តូរទៅតាមពេលវេលា។
នៅលើអ័ក្សបន្ទាត់ឈរ(Y)បង្ហាញពីរង្វាស់កម្លាំងជាវ៉ុល(V)និង
បន្ទាត់ដេក(X)បង្ហាញពីរយពេល

អាំងតង់ស៊ីតេឬពន្លឺដែលបង្ហាញជួនកាលអាចហៅវាថាអ័ក្ស Z
(មើលរូបទីមួយ)
នេះជាក្រាហ្វិចគំរូអាចប្រាប់យើងនូវអ្វីៗជាច្រើននៃរលកសញ្ញា។

ការបង្ហាញឲ្យដឹងខ្លះៗខាងក្រោមជាមួយ Oscilloscope :

• អ្នកអាចកំនត់ពេលនិងវ៉ុលរបស់រលកសញ្ញា

• អ្នកអាចគណនាប្រេកង់ រំយោល នៃ រលកសញ្ញា

• អ្នកអាចមើលឃើញផ្នែកបំលាស់ទី “moving parts” នៃដំណើរការក្នុងសៀគ្វីមួយដែលបង្ហាញដោយរលកសញ្ញា

• អ្នកអាចនិយាយថាបើគ្រឿណាមួយមិនដំណើរការ នោះធ្វើឲ្យរលកសញ្ញាកោង(ប្តូររូបរាង)ខុសប្រក្រតី។

• អ្នកអាចមើលឃើញបរិមាណនៃរលកសញ្ញាចរន្តជាប់(DC)ឬចរន្តឆ្លាស់(AC)

• អាចប្រាប់អ្នកនូវបិរមាណនៃរលកសញ្ញារំខាន(noise)ហើយការរំខាននោះផ្លាស់ប្តូរទៅតាមពេល។


Oscilloscope
ជាឧបករណ៏មួយមើលទៅដូចជាទូរទស្សន៏មួយគ្រឿងខុសគ្នាត្រង់វាមានក្រលាសំណាញ់លើកញ្ចក់អេក្រង់ ជាធម្មតាផ្នែកខាងមុខនៃ Oscilloscope មានប្រដាប់សារ៉េដែលបែងចែកតាមផ្នែកមុខងារដូចជាប្លុកVertical(ខ្សែបន្ទាត់ឈរ) ប្លុក Horizontal(ខ្សែបន្ទាត់ផ្តេក) និង Trigger(ប្រដាប់សារ៉េឲ្យមានលំនឹង)។វាក៏មានកញ្ចក់បង្ហាញនិងឌុយចូល(input connectors)ផងដែរ។
យកវាមកមើលបើអ្នកមាន Oscilloscope នៅនឹងហាងឬផ្ទះរបស់អ្នករួចប្រៀបធៀបជាមួយរូបទី២ និង ទី៣ខាងក្រោម



តើយើងអាចធ្វើអ្វីបានខ្លះជាមួយវា?

Oscilloscopes តែងបានប្រើដោយអ្នកបច្ចេកទេសជួសជុលទូរទស្សន៏ដើម្បីធ្វើរូបសាស្ត្រ(physicists)។ហើយក៏មិនអាចជៀសរួចផងដែរសម្រាប់អ្នកចេញគំរោង(designing)ឬជួសជុលគ្រឿងអេឡិចត្រូនិចទាំងឡាយ។

ផលប្រយោជន៏របស់ Oscillope មិនមានកំណត់ទេសម្រាប់ពាក្យថាអឡិចត្រូនិក។
ជាមួយproper transducer(អត់ចេះបកប្រែ), Oscilloscope អាចវាស់នូវបាតុភូតគ្រប់ប្រភេទដែលកើតលើឧបករណ៏អេឡិចត្រូនិក។ “Transducer” គឺជាអ្នកបង្កើតរលកសញ្ញាអេឡិចត្រូនិច
នៅក្នុងទំនាក់ទំនងទៅនឹង physical stimuli(មានអ្នកណាចេះបកប្រែប្រាប់ផង)
ដូចជាសំលេង, ចលនាមេកានិក, សម្ពាត,ពន្លឺ ឬ កំដៅ។
ឧទាហរណ៏: Microphone គឺជា “ Tranducer ”
មួយវិញទៀតជាមួយគ្រឿងយន្តស្វ័យប្រវត្ត វិស្វករប្រើ Oscilloscope ដើម្បីវាស់នូវភាពរំញ័រ
របស់ម៉ាស៊ីន។
អ្នកស្រាវជ្រាវវេជ្ចសាស្ត្រប្រើ Oscilloscope វាស់កំរិតរំញោចរបស់ខួរក្បាល

ជាមួយ Oscilloscope លទ្ធភាពគ្មានទីបញ្ចប់។


ប្រូពី The Oscilloscope (ភាគ២)
អាណាឡុក និង ឌីជីថល (Analog & Digital)
យើងអាចបែងចែកសម្ភារអេឡិចត្រូនិកជាពីរប្រភេទគឺ:អាណាឡុក(analog)និងឌីជីថល(digital)
ប្រភេទអាណាឡុកដំណើរការជាមួយវ៉ុលីមសារ៉េវ៉ុលចរន្ត(variable voltages)ខុសពីឌីជីថល ដំណើរការជាមួយបន្តុំតួរលេខ(discrete binary numbers)
ដែលមានប៊ុយតុងចុចរាបស្មើមិនមានប្រដាប់សារ៉េសាំញ៉ាំឡើយ។វាអាចបង្ហាញតួរលេខឲ្យយើងអានបានងាយស្រួល ជួនកាលវាអាចថចស្គ្រីន(Touch Screen )បានទៀតផង។
ឧទារហ៏, យើងកំនត់ថា ម៉ាស៊ីនចាក់ចំរៀងពីគុបជា
ម៉ាស៊ីនអាណាឡុក ហើយម៉ាស៊ីនកំភេកឌិស(compact disc player)ជាម៉ាស៊ីនឌីជីថល
Oscilloscopesក៏មានប្រភេទអាណាឡុកនិងឌីជីថលផងដែរ។
Analog oscilloscope ចរន្តវ៉ុល(voltage)ដំណើរការដោយផ្ទាល់ វាចាប់ផ្តើមវាស់ហើយបំលាស់ទីតាមបាច់អេឡិចត្រុងដើម្បីបង្ហាញលើអេក្រង់។ ចរន្តវ៉ុលបានផ្លាតសមមាត្ររវាងឡើង និង ចុះ បន្តបន្ទាប់ជាមួយរលកសញ្ញា។ ហេតុការនេះវាបង្ហាញភ្លាមៗលើអេក្រង់ waveform. ដោយឡែកគំរូនៃ digital oscilloscope ទំរង់រលកសញ្ញាប្តូរពី Analog ទៅ Digital ឬហៅថាADC (analog-to-digital converter ). វាបានប្តូរចរន្តវ៉ុលដែលបានចាប់ផ្តើមវាស់ទៅក្នុងព៌តមានឌីជីថល។ រួចប្រើព៌តមានឌីជីថលនោះបង្កើតឡើងវិញនូវទំរង់រលកសញ្ញាលើអេក្រង់។

ក្នុងការប្រតិបត្តិ យើងប្រើណាមួយក៏បានទោះ analog ឬ digital ប្រើបានដូចគ្នាគ្រាន់តែមានប្រយោជន៏ទៅតាមលទ្ធភាពរបស់វា( មើល specific tasks )។
មានអ្នកខ្លះចូលចិត្តប្រើ analog oscilloscopes ព្រោះគិតថានៅពេលត្រូវវាស់រលកសញ្ញាដែលលឿនបានច្បាស់ ឬគេមានជំនាញប្រើតែអាបែបហ្នឹង។
Digital oscilloscopes អាចឲ្យអ្នកចាប់យក(capture)មកមើលហេតុការដែលកើតឡើងកន្លែងណាមួយបានជាក់លាក់។ waveform ដំណើរការទិន្នន័យ បែបឌីជីថល ឬបញ្ជូនទិន្នន័យនោះទៅដំណើរការក្នុងកុំព្យុទ័របាន។ ហើយគេអាចផ្ទុកដាតានោះក្នុងកុំព្យុទ័រសម្រាប់មើល ឬអាចព្រិន វាចេញក្រៅមើលក៏បាន។
(នៅមានប្រូបន្តទៅភាគទី៣)

Thursday, September 3, 2009

ស្វែងយល់ពីគ្រឿងកំប៉េកកំប៉ុករបស់ជាងជួសជុលទូរស័ព្ទ


នេះជាជ័រស្រល់ដែលភាសាគេហៅថាRosin
ប្រើវាសម្រាប់ជួយឲ្យសំណរត់រលោងល្អ។ ដាក់វាតិចៗជុំវិញ IC ដែលមានជើងច្រើនរួចផ្លុំកំដៅ…



ប្រដាប់ពាក់កដៃដើម្បីប្រឆាំងជាមួយប្រតិកម្មចរន្តផ្សេងៗមកលើឧបករណ៏ដែលយើងកំពុងកាន់។
ហាមពាក់លើប្រដាប់ក្នុងខោ។ភាសាគេហៅថា Anti-static Wrist Strap.ជាងៗនៅស្រុកខ្មែរអត់មានអ្នកណាប្រើទេព្រោះគិតថាមិនមានប្រយោជន៏។តាមពិតធ្លាប់ឮអ្នកខ្លះនិយាយថា “ គ្រាន់តែដោះប្តូរខ្សែ ដូរអេក្រង់វាអត់ចេញភ្លើងតែម្តង… ហេតុការនេះវាកើតមកពីរឿងនេះឯង។ជឿរមិនជឿរហើយទៅ។


តាមរូបនេះទោះមិនប្រាប់ក៏ក្មានអ្នកណាហៅវាថាស្រោមអនាម័យដែរ។វាជាស្រោមដៃ។ពាក់វានៅពេល
យើងពេលចង់ស្រាតម៉ាស៊ីនឲ្យននលគក។ហើយយកដៃទៅចាប់ប្រដាប់ខ្ចីញ៉ិញរបស់វា។បើមិនពាក់វាទេជាមួយដៃដែលជាប់ដោយជាតិញើស ជាតិប្រៃ ជាតិសើម…របស់យើងនឹងធ្វើឲ្យ
ម៉ាស៊ីនច្រេះស្នឹមឆ្លងខូចមិនខាន។តែសំនាងដែរស្រុកខ្មែរមិនបាច់ប្រើក៏មិនអីដែរមិនទើសក្បាលអាណាទេ។ តាមភាសាបរទេសហៅថា Antistatic Glove ESD . ចង់ដឹងច្បាស់សូមDownload ESD videoមើលលេងទៅ។


អត់ដឹងថាភាសាខ្មែរហៅអីទេតែភាសាបរទេសហៅថា Soldering Wick .ប្រើវាសម្រាប់បៀកសំណ(ភាសាសមញ្ញហៅថាសំណ)ដែលមានច្រើនលើ Board កុំឲ្យហៀរលើគ្រឿងផ្សេងទៀត និងងាយស្រួលយកគ្រឿងនោះចេញពី board (សង្ស័យថាអត់យល់ទេមើលទៅ)



ជាស្គុតពិសេសម្យ៉ាងសម្រាប់បិទការពារលើ IC ឬគ្រឿងដែលនៅជុំវិញ IC ដែលយើងចង់ផ្លុំដកចេញឬដាក់ចូល។វាមានឈ្មោះថា Kapton Tape



ជាស្គុតពិសេសម្យ៉ាងសម្រាប់បិទការពារលើ IC ឬគ្រឿងដែលនៅជុំវិញ IC ដែលយើងចង់ផ្លុំដកចេញឬដាក់ចូល។ច្រើនប្រើជាមួយ IR Station. ប្រើវាជំនួស Kapton Tape ក៏បាន។



Liquid Flux for Lead Free Soldering: មិនដឹងភាសាខ្មែរហៅអ្វីទេ
វាខុសពីជ័រស្រល់ត្រង់ថា វាជាវត្ថុរាវ គេច្រើនប្រើវាលាបលើជើង IC ពេលផ្លុំកំដៅ​​ វាញែកសំណមិនឲ្យឆ្លងនិងកាត់ស្នឹមចេញធ្វើឲ្យជើង IC ភ្លឺរលោងផងដែរ។



តើនេះវាជាសំណមែនទេ?បើដឹងហើយសួរធើអី?
តាមពិតពីមុនមកគេប្រើសំណដើម្បីផ្សាគ្រឿងអេឡិចត្រូនិចលើ Board។តែសម័យទំនើបគេឈប់ប្រើសំណទៀតហើយ។គឺផ្សំឡើងពីសំលោហដែលមិនមានអុកស៊ីតកម្ម
(កាលនោះជនជាតិអេស្ប៉ាញបង្រៀនចេះអង្លេសតិចពេកស្តាប់អត់បានថាផ្សំពីអី​​​ គ្រាន់តែចាំថាគេហៅ Lead-Free )
Lead Free មានន័យថាអត់មានសារធាតុសំណ។ Lead Free ទោះត្រូវខ្យល់ឬសំនើមក៏មិនមានស្នឹមដែរ។

ការពិភាក្សា Nokia SL3 based - ពិតឬមិនពិត

ដោយបំណងល្អពី KVSSERVICE

ជួនកាលយើងមានការកត់សំគាល់ចំពោះBB5 ប្រភេទថ្មីជាមួយSoftware Versionខ្ពស់ជាង 50.00.

នៅពេលក្រុមហ៊ុន Nokia បានផលិតចេញលក់នៅលើទីផ្សានូវទូរស័ព្ទ BB5 ជាមួយប្រព័ន្ធសុវត្តិភាព SIMLOCK ដែលមិនអាចដោះកូដបានពីមុនមក, Griffinteam បានព្យាយាមដោះកូដវាដោយប្រើ TP

ក្រោយមកស្ទើរតែគ្រប់ទូរស័ព្ទ BB5 ទាំងនោះអាចដោះកូដបានដោយមិនប្រើ Testpoint ទៀតទេ។

មកដល់ឥឡូវនេះ Nokia បានប្តូរ Firmware ទាំងស្រុងក្នុងទូរស័ព្ទជាមួយ SL3 Security Zone.

បច្ចុប្បន្នបើសិនជាយើងព្យាយាម Downgrade ឬ Udnlock វានឹងចេញរោគសញ្ញាដូជជា:
* Contact Service
* មាន IMEI - 12345678901?
* ចេញសគាំង
* ចេញ NOKIA logo គាំង
* ចុចលើ SIMLOCK State ចេញ Security 'Failed to Read'
* ទូរស័ព្ទមិនចេញភ្លើង


តាមគំនិតថ្មីមួយ សុវត្ថភាពលើ PA_SL3 (Simlockx, x=2, x+3 ) ដែលការពារដោយមុខងារពិសេសេនៃ “ProtectedApp_SL” ដែលមិនដូចគ្នានឹងPA_SL2 ផ្ទូយទៅវិញវាបានកែប្រែ Eeprom នៅក្នុង Flash

គ្រប់ Nokia ចេញថ្មីទាំងអស់មានទំរង់SL3ហើយប្រាកដណាស់ថានឹងមានបន្ថែមច្រើនជាងនេះនៅពេលអនាគតគ្រប់ RPL Rebuild នឹងធ្វើទាំស្រុងដោយ Nokia Server.

ទូរស័ព្ទដែលជាប្រភេទ SL3 សព្វថ្ងៃនេះមាន:
ត្រកូលដែលមាន CPU ប្រភេទផ្សេងគ្នាតែមាន​ MCU SW សុវត្ថភាពថ្មី SIMLock3- “SL3” (T-mobile & Orange)
* 3600s MCU v56.26 (RM-352)
* 5310 MCU v58.58, v59.42 (RM-303)
* 6300 MCU v57.20 (RM-217)
* 6500c MCU v59.45 (RM-265)
* 6500s MCU v59.60 (RM-240)
* ... (នឹងច្រើនទៀតនៅពេលអនាគត)

បន្ទាបើពី Downgrade ទូរស័ព្ទនឹងរលត់ តែវាអាចបើកចេញភ្លើងវិញបន្ទាប់ពីយើងសរសេសរត្រូវ MCU SW ដើម

ប្រយ័ត្ន: កុំសាកល្បង Unlock និង Downgrade Nokia SL3 ដោយប្រើ​ Softwareអោយសោះព្រោះអ្មកនឹងនិយាយថា
bye bye my darling phone ទោះ Backup RPL និង PM ក៏មិនអាចជួយបានដែរ

ទូរស័ព្ទ Restart ឬ រលត់ក្រោយពីទុកមួយសន្ទុះមក

របៀបជួសជុលបញ្ហា Restart នៅពេលទូរស័ព្ទមាន Imei ធម្មតា

ក្នុងករណីនេះ ដំបូងសាកល្បងជួសជុលដោយសរសេរ Full Modified PM
(ដោយគ្មាន Field 308 ជាមួយ SX4Auth .
ប្រើ SX4 រួចភ្លាមសរសេរ Full PM Modified ចូលទូរស័ព្ទ។ ឆែកក្រែងមាន MMC ខាងក្នុងយកចេញ ។

បើកសាកមើលដំណើរការហើយឬនៅ បើមិនដំណើរការត្រូវសរសេរ Full Flash រួចសរសេរ PM ជា
មួយ SX4 ឬ សាកល្បង Downgrading.

ជាញយៗបញ្ហា Restart តែងជួសជុលដោយធ្វើ File System Format រួច Factory Default.
ទូរស័ព្ទត្រូវតែគ្មាន MMC ខាងក្នុង)។

ដោយឡែកនេះជាមធ្យោបាយចុងក្រោយក្នុងការជួសជុលផ្នែក Software គឺប្រើវិធី Erase Flash (Rap) :
ដំបូង Save ទាំង PM 308 និង RPL (CRT 308 និង CRT BKP). បើវាជា BB5+ ប្រភេទថ្មីត្រូវ Backup Full PM ពី 0 ទៅ 400, ព្រោះយើងត្រូវការ Restore Field 308, បើមិនដូចនេះទេយើងនិងត្រូវចំណាយលើការទិញ RPL ថ្មី
ចូរប្រយ័ត្ន...

ឥឡូវនេះយើងអាច Erase បានហើយ
JAF ជ្រើសយក UNI_rapido.bin ត្រង់ MCU រួច Click Flash
MT ជ្រើសយក uni_rap.bin ត្រង់ MCU រួច Click Flash
Full Erase, IMEI របស់ទូរស័ព្ទនឹងទៅជា 1234567890654321, SP Area នឹងខូចហើយ CMT Flash Data នឹងបង្ហាញ FFFFFFFFFFFFFFFFFFFFFFFFFFFFFFFF

សរសេរ Full Flash ជាមួយ Firmware ណាមួយកុំឥ្យចាស់ពេកឬថ្មីពេកព្រោះវាអាចមានបញ្ហាផ្សេងទៀត។

សរសេរ Flash ហើយទូរស័ព្ទអាចបើកភ្លើងបាន។ យើងចុចលើ Info នឹងឃើញ:
IMEI: 12345610654321
PROVIDER KEY: 0000000000000000
Provider: Unknown provide

ដល់ពេលត្រូវ Restore Original Backup PM 308 ក្នុងករណីដែលមិនអាច Restore ត្រូវសរសេរ Flash ដែលមាន Version ដូចកាលពី Backup ឡើងវិញរួចសាក Restore ម្តងទៀត។ Restore ចប់ដកឌុយចេញរួចភ្ជាប់ម្តងទៀត។ ចុច INFO, ឥឡូវនេះទូរស័ព្ទគួរតែត្រូវបានជួសជុល។
បើអ្នកមាន Backup Full PM (0-400) មិនចាំបាច់ សរសេរ Flash ឡើងវិញទេ។ គ្រាន់តែសរសេរវា ចូលដោយ មិនចាំបាច់ត្រូវការ SX4 . សរសេរចប់ភ្ជាប់ឌុយឡើងវិញ Info សាកមើល .
SP Area ត្រូវបានជួសជុលហើយ បើនៅតែមិនអាចត្រូវសរសេរ RPL Backup ចូលថែមទៀត។

បន្ទាប់ពី Restored MP 308 ហើយបើកទូរស័ព្ទចេញ Contact Service/ Retailer ឬ ដំណើរការជាមួយ IMEI ខូច
ក្នុងលក្ខ័ណ្ឌនេះទូរស័ព្ទមាន IMEI: 123456789054321 អ្នកអាចសរសេរ PM ដែលមិនមាន Field 308 ដោយមិនបាច់ប្រើ SX4 [ ព្រោះទូរស័ព្ទមិនមាន Certificate ( IMEI ) ហេតុនេះសរសេរ PM មិនបាច់ធ្វើ SX4 ទេ ]
ឥឡូវនេះដល់ពេល restore RPL, Restored RPL ហើយបើកទូរស័ព្ទចេញ Contact Service/ Retailer ឬ វាដំណើរការធម្មតាហើយ។
ចុងក្រោយប្រើ SX4 ដើម្បីសរសេរ PM Field [1] និង [309] ឬ Full PM តាមតែចង់។
ខាងលើនេះជាវិធីជួសជុលទូរស័ព្ទដោយប្រើ Software

របៀបជួសជុល Contact Service or Provider ដូចម្តេច?

របៀបជួសជុល Contact Service or Provider

ដំបូងពិនិត្យលើ IMEI និង SL ( Sim Lock ) Zone ខូចឬអត់ ដោយចុចលើ Info:
ក្នុងករណីដែលទទួលបាន IMEI 123456789012345 ហើយយើងពុំមានBackup Original RPL យើងសាកល្បងតាមមធ្យោយមិនអស់លុយ Free ដោយ Downgrade .តែបើ IMEI និង SP Data នៅតែខូចត្រូវUpgrade វាមកវិញរួចទិញ RPL ថ្មីដើម្បីជួសជុលវា។ទាមទារប្រើសេវា Ask ឲ្យទៅជា RPL .
ក្នុងករណីដែល IMEI មានជាធម្មតាតែ SL Zone ខូចហើយអ្នកមិនមាន Original PM(308) Backup តើគួរធ្វើអ្វី?
បើ SP Data corrupted ដូចខាងក្រោម:
CONFIG KEY: FFFFFFFFFFFFFFFF
PROVIDER KEY: FFFFFFFFFFFFFFFF

Provider: Unknown provider

ហើយទូរស័ព្ទនោះ Supported Unlock, អ្នកអាចសាកល្បងជួសជុលវា Free ជាមួយ Software ណាដែល Free
BB5 Unlock, ដោយចុច Unlock ប៊ុយតុងឬ Repair SP Data ប៊ុយតុង ( វាគួរតែត្រូវបានជួសជុល ) បើមិនដូចនេះ
ទេអ្នកអាចត្រូវការ RPL ថ្មី។

បើ SP Data corrupted ដូចខាងក្រោម::
CONFIG KEY: 0000000000000000
PROVIDER KEY: 0000000000000000

Provider: Unknown provide
យើងចាំបាច់ត្រូវតែទិញ RPL ថ្មី ទោះជាទូស័ព្ទ Support Unlock Free ក៏ដោយ។ ប្រើសេវា Ask ឲ្យទៅជា RPL .

ក្នុងករណីដែលយើងមាន RPL Backup ហើយមិនមាន PM 308 , យើងគ្រាន់តែអាច Restore IMEI តែមិនអាចជួសជុល SP Data Corupted ដូចនេះបានទេ :
PROVIDER KEY: 0000000000000000
Provider: Unknown provide



ក្នុងករណីដែលយើងមាន PM 309 Backup ហើយមិនមាន RPL , អ្នកអាចជួសជុល SP data តែមិនអាច
ជួសជុល IMEI ក្នុងទូរស័ព្ទបានទេ។ ត្រូវ ប្រើសេវា Ask ឲ្យទៅជា RPL .

ក្នុងករណីដែលយើងមាន IMEI និង SL Zone ជាធម្មតាតែ ទូរស័ព្ទនៅតែចេញ Cotact Service/ Provider:
ដំបូងត្រូវចុចលើ Self Test រួចពីនិត្យមើល ST Security តើ Passed ឬ Failed ?
បើ Passed ត្រូវធ្វើ File System Formate រួច Factory Setting . តែបើនៅតែមិនជាត្រូវពិនិត្យមើល Hardware
បើ ST Security Test ឃើញ Failed ត្រូវសរសេរ PM Field [1] និង [309] ឬ Full PM ដែលអ្នកចង់បានដោយ
ប្រើ SX4 Auth Service បន្ទាប់មកធ្វើ Factory Setting .
ជាញយៗតែងជួសជុលវាដោយ Downgrading ឬ សរសេរ RPL រួចសរសេរ PM ជាមួយ SX4. បើនៅដដែលUpgrade វាវិញ........បើនៅតែមិនដើរសាកល្បងតាមវិធី Erasing.

Wednesday, September 2, 2009

HTC windows mobile Unlock

HTC models​ខាងក្រោមអាចដោះកូដបានក្នុងតំលៃ២៥ដុល្លារមួយគ្រឿង រយពេល៣ទៅបួនថ្ងៃ:

* HTC Rhodium HTC T737X / HTC Touch Pro2 / T-Mobile MDA Vario
* HTC Topaz HTC T535X / HTC Touch Diamond2 / T-Mobile MDA Compact V
* HTC Raphael HTC T727X / Orange & Swisscom & Vodafone & HTC Touch Pro / AT&T & HTC Fuze / O2 Xda Diamond Pro / O2 Xda Serra / T-Mobile MDA Vario IV / Alltel & HTC Touch Pro / Sprint & HTC Touch Pro / Verizon XV6850 / SoftBank X05HT / NTT Do
* HTC Maple HTC S520 / HTC S521 / HTC S522 / HTC S523 / HTC Snap / T-Mobile Dash 3G
* HTC Panther HTC Skywriter / Palm Treo 850 / Palm Treo Pro
* HTC Iolite HTC T424X / HTC Touch Cruise / Dopod Touch Cruise / O2 Xda Guide
* HTC Sapphire HTC A616X / A617X / A618X / HTC Magic / Vodafone & HTC Magic / Dopod Magic / T-Mobile G2
* HTC Diamond HTC P3700 / HTC P3701 / HTC P3702 / HTC Touch Diamond / HTC Touch Diamond P3702 / HTC Touch Diamond (White Gold Edition) / Orange & Swisscom & Vodafone & HTC Touch Diamond / Dopod S900 (Touch Diamond)
* HTC Rose HTC S740 / EMobile Emonster S22HT
* HTC Jade HTC T323X / HTC Touch 3G / Dopod Touch
* HTC Blackstone HTC T828X / HTC Touch HD / Dopod Touch HD
* HTC Dream HTC A717X / HTC Dream / Android Dev Phone / T-Mobile G1
* HTC Opal HTC T222X / HTC Touch Viva / Dopod Touch Viva
* HTC Kovsky Sony Ericsson XPERIA X1 / HTC Venus